ជាតិ
សង្គមជាតិ
រថយន្តដឹកទំនិញធុនធ្ងន់ ត្រូវបានផ្អាកធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួននៅស្រុកស្ទោង ព្រោះជំនន់ទឹកភ្លៀង
27, Sep 2022 , 12:12 pm        
រូបភាព
ស្ថានភាពជំនន់ទឹកភ្ឡៀង ស្រុកស្ទោង រូបភាពពី រដ្ឋបាលខេត្តកំពង់ធំ
ស្ថានភាពជំនន់ទឹកភ្ឡៀង ស្រុកស្ទោង រូបភាពពី រដ្ឋបាលខេត្តកំពង់ធំ
ដោយ៖ សុង សុធាវី

រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ត្រូវបានផ្អាកធ្វើចរាចរណ៍ ផ្លូវជាតិលេខ៦ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ ២២០ ដល់ ២២៤ ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង  និង ផ្លូវខេត្តលេខ ២៦៤ D  និង ២៦៤ G  នៅភូមិតាទ្រាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ការផ្អាកធ្វើចរាចរណ៍នេះ ក៏ព្រោះតែស្ថានភាពផ្លូវកំពុងជន់លិចឡើងខ្លាំង ដោយជំនន់ទឹកភ្លៀង។​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ នាថ្ងៃទី២៦កញ្ញា។


 ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ និងខូចខាតរចនាសម្ព័ននៃផ្លូវទាំងនោះ មន្ទីសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ សម្រេចបិទការធ្វើចរាចរណ៍ ចំពោះរ​ថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទបណ្តោះអាសន្នចាប់ពីថ្ងៃទី២៦កញ្ញា តទៅ។  ការផ្អាកចរចរណ៍នេះ នឹងអនុវត្តរហូតដល់អាជ្ញាធរចេញសេចក្តីជូនដំណឹងថ្មី៕
 
 
 



© រក្សាសិទ្ធិដោយ thmeythmey.com