ជាតិ
យុវជនសកម្ម សេវាល្អ
សង្គមជាតិ
កំពង់ធំ៖ រដ្ឋបាលឃុំកំពង់ស្វាយ នឹងសង់បង្គន់អនាម័យសម្រាប់ជនមានពិការភាព ក្នុងពេលឆាប់ៗ
27, Sep 2022 , 8:30 pm        
រូបភាព
ដោយ៖ លីន ម៉ូលីត្តា (យុវជនឃុំកំពង់ស្វាយ)

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ លោក ជឹម ជឿង ជំទប់ទី១ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថា នៅរដ្ឋបាលឃុំកំពង់ស្វាយ នៅមិនទាន់ជម្រាលសម្រាប់ជនពិការភាពនៅឡើយ ខណៈដែលតួលេខពលរដ្ឋមានមានពិការភាពជិះរទេះ នៅក្នុងឃុំមានប្រមាណ ១០នាក់។



ដ្បិតតែរដ្ឋបាលឃុំ មិនទាន់មានជម្រាលសម្រាប់ជនពិការភាព ប៉ុន្តែអាជ្ញាធរ គឺតែងផ្តល់ការយកចិត្តដល់ពលរដ្ឋដែលមានពិការភាពដែលមកស្វែងរកសេវានៅឃុំ ដោយការសម្រួលការធ្វើដំណើររបស់គាត់ឡើងមកអគាររដ្ឋបាលឃុំ និងការសម្រួលការងារពាក់ព័ន្ធនឹងឯកសារដែលពួកគាត់ត្រូវធ្វើជាដើម។



លោក ជឹម ជឿង ពន្យល់បន្ថែមដូច្នេះថា៖ «យើងមានចំណាត់ការ ឱ្យតែថាជនពិការយើង គាត់មានតម្រូវការចង់ធ្វើការងារអ្វីមួយ ឱ្យតែគាត់យកឯកសារ មកដាក់នៅរដ្ឋបាលឃុំរបស់យើងមក យើងនឹងចាត់ចែងការងារនេះជូនគាត់ ដោយមិនបាច់ឱ្យគាត់រត់ការអីទាំងអស់ ឱ្យតែពាក់ព័ន្ធ។ ទី១ គាត់យក(ឯកសារ) មកដាក់នៅសាលាឃុំរបស់យើងមក យើងអញ្ជើញលោកមេភូមិ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រួល និងចុះហត្ថលេខាជូនគាត់តែម្តង។ នៅទីនេះ»។


លោក ជឹម ជឿង ទទួលស្គាល់ថា ការណ៍ដែលឃុំមិនទាន់លទ្ធភាព ក្នុងការសង់ជម្រាលសម្រាប់ជនពិការនេះ ផ្តល់ភាពលំបាកខ្លះដល់ពួកគាត់ ប៉ុន្តែឃុំកំពុងរៀបចំផែនការដោះស្រាយជាបន្តបន្ទាប់ដែរ។ បើតាមលោកជំទប់ទី១ឃុំរូបនេះ នៅក្នុងរដូវប្រាំងខាងមុខនេះ ឃុំនឹងសង់បន្ទប់ទឹកសម្រាប់ជនមានពិការភាព ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ពួកគាត់ ទន្ទឹមនឹងការសង់បន្ទប់បន្ថែមសម្រាប់ពលរដ្ឋទូទៅផងដែរ។  «នៅពេលដែលរដូវរាំងស្ងួតខាងមុខនេះ យើងនឹងរៀបចំធ្វើបង្គន់ឱ្យមានប្រុស ស្រី ហើយនឹងជនពិការ ហើយនឹងធ្វើជម្រាលសម្រាប់គាត់ឡើងចុះ»។ នេះជាការពន្យល់របស់លោក ជឹម ជឿង៕

អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)




Tag:
 យុវជនសកម្ម
  សេវាល្អ
  វីដេអូ
  យុវជនឃុំត្រពាំងធំ
© រក្សាសិទ្ធិដោយ thmeythmey.com