កីឡាអន្តរជាតិ
អន្តរជាតិ
AFC Futsal៖ អ៊ីរ៉ង់ ប៉ះឥណ្ឌូណេស៊ី ស្របពេលលីបង់ ជួប ឆាយនីសតៃប៉ិ
28, Sep 2022 , 4:44 pm        
រូបភាព
ការប្រជែងបាល់រវាងក្រុមអ៊ីរ៉ង់(ក្រហម) និងវៀតណាម(ស) នាពេលកន្លងទៅ។ រូបពី AFC
ការប្រជែងបាល់រវាងក្រុមអ៊ីរ៉ង់(ក្រហម) និងវៀតណាម(ស) នាពេលកន្លងទៅ។ រូបពី AFC
ដោយ:
ក្រុមបាល់ទាត់ក្នុងសាល អ៊ីរ៉ង់ នឹងត្រូវតទល់ឥណ្ឌូណេស៊ី មុនលីបង់ ជួប ឆាយនីសតៃប៉ិ ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុពូលC ក្នុងព្រឹត្តិការពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup2022 នាកីឡដ្ឋាន Saad Al Abdullah Hall ថ្ងៃទី២៨ ខែកញ្ញា។ ការប្រកួត នឹងចាប់ផ្តើមពីម៉ោង៦ និង០០នាទីល្ងាច [ម៉ោងនៅកម្ពុជា]។

 
សម្រាប់អ៊ីរ៉ង់ នេះជាលើកដំបូងក្នុងជំនួបទល់នឹងក្រុម ឥណ្ឌូណេស៊ី។ ៣ប្រកួតកន្លងមក ចាញ់អាហ្សង់ទីន ២-១ ឈ្នះអ៊ូសបេគីស្ថាន ៩-៨ និងចាញ់កាហ្សាក់ស្ថាន ៣-២ ចំណែក ឥណ្ឌូណេស៊ី ៣ប្រកួតរបស់គេកន្លងមកបរាជ័យក្រោមថ្វីជើង ថៃ៥-០ ឈ្នះអូស្ត្រាលី ៨-៣ និងបន្តឈ្នះមីយ៉ាន់ម៉ា ៤-៣។
 
លីបង់ ធ្វើបានល្អនាជំនួប៣ប្រកួតចុងក្រោយរបស់គេដោយយកឈ្នះ ថៃ ៥-២ ឈ្នះហ៊្សកដានី ២-១ និងស្មើ អ៊ីរ៉ាក់ ២-២ រីឯ ឆាយនីសតៃប៉ិ ៣ប្រកួតចុងក្រោយ ស្មើបារ៉ែន ២-២ ឈ្នះម៉ាឡេស៊ី ៥-៤ និងចាញ់វៀតណាម ៣-១។ សម្រាប់ក្រុមទាំងពីរពុំដែលជួបគ្នាឡើយ៕
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com