ជាតិ
សម្តេច ហ៊ុន សែន ហួសចិត្តដែល​កន្លែងផឹកកាហ្វេសោះ បែរក្លាយជាកន្លែងភ្នាល់ដ៏កាក់កប
29, Sep 2022 , 8:45 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ នៅមជ្ឈមណ្ឌលជ្រោយចង្វារ បានលើកឡើងសារជាថ្មីពីយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស។

 
ប្រមុខរដ្ឋាភិបាល បន្តក្រើនរំលឹកដល់អាជ្ញាធរដែនដី ឲ្យបន្តយុទ្ធនាការដូចភ្លៀងរលឹម ដោយមិនចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬដល់នាយករដ្ឋមន្ត្រីស្រែកនោះឡើយ។ សម្តេចបានគូសបញ្ជាក់ថា ល្បែងស៊ីសងទាក់ទាំងនឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ដែលរដ្ឋាភិបាលខិតខំប្រឹងប្រែងលុបបំបាត់។

បើតាម​សម្តេច ភ្លាមៗក្រោយ​សម្តេចចេញសារសំឡេង​ឲ្យមាន​ការបង្ក្រាប​ល្បែងស៊ីសង ខេត្តកណ្តាលបង្ក្រាបបានជាង​៧០០កន្លែង និងភ្នំពេញបានជាង​១០០០កន្លែង។
 
 
«បញ្ហាស្ថិតត្រង់ធ្វើ ឬមិនធ្វើ»។ សម្តេច ហ៊ុន សែន បានសង្កត់យ៉ាងដូច្នេះ ដោយសម្តែងការហួសចិត្តថា កន្លែងផឹកកាហ្វេ បែរក្លាយជាទៅកន្លែងភ្នាល់ដ៏កាក់កប ដូចជាប្រណាំងសេះ ឬ បាល់ទាត់ ជាដើម។
 
ត្រង់បញ្ហានេះ ប្រមុខរដ្ឋាភិបាល បានកត់សម្គាល់ពីការកើនឡើងនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសនាអំឡុងវិបត្តិកូវីដ-១៩។ បើតាមសម្តេច ឌីជីថល មានមុខពីរ ដែលអាចប្រើប្រាស់ចំណេញ និងខាតបង់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com