អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានព្រមានពីផលវិបាកពីការដាក់ក្រុមតាលីបង់ឱ្យនៅឯកា
29, Sep 2022 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន Bilawal Bhutto Zardari។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន Bilawal Bhutto Zardari។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន អះអាងថា លោកចង់ឱ្យពិភពលោកចូលរួមធ្វើការជាមួយក្រុមតាលីបង់ជាជាងផ្ដាច់ក្រុមនេះឱ្យនៅឯកាលើឆាកអន្តរជាតិ។ លើសពីនេះ លោកក៏បានព្រមានពីផលវិបាកដ៏គ្រោះថ្នាក់ ប្រសិនបើមេដឹកនាំអាហ្វហ្កានីស្ថានបច្ចុប្បន្ននេះត្រូវបានផ្ដាច់ឱ្យនៅឯកោម្តងទៀត។



នៅក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Bilawal Bhutto Zardari​ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានព្រមានពីផលវិបាកដែលអាចកើតឡើងបន្ទាប់ពីអាម៉េរិក មិនជឿទុកចិត្តលើក្រុមតាលីបង់ និងបង្កករបស់អាហ្វហ្កានីស្ថាន។​
 
«យើងបានរៀនពីអតីតកាលថា នៅពេលដែលយើងបែរខ្នងដាក់តាលីបង់ វាបានបង្កើតផលវិបាកដែលយើងមិនចង់បាន និងបញ្ហាជាច្រើនទៀតសម្រាប់ខ្លួនយើង»។ លោក Bhutto Zardari បានបញ្ជាក់បែបនេះក្នុងកិច្ចសម្ភាសដដែល។ 
 
លើសពីនេះ លោក Bhutto Zardari ក៏បានសង្កត់ធ្ងន់ថា ក្តីបារម្ភរបស់អន្តរជាតិពីការដួលរលំសេដ្ឋកិច្ច បញ្ហាជនភៀសខ្លួន និងការគំរាមកំហែងនៃកើតថ្មីនៃអង្គការដូចជា ISIS-K។ លោកក៏បានបន្តថា ពេញ​មួយ​ប្រវត្តិសាស្ត្រនៃរបប​ប្រជាធិបតេយ្យ​មិន​មាន​និន្នាការ​ពង្រឹង​សិទ្ធិមនុស្ស​នៅ​ពេល​មាន​បញ្ហា​សេដ្ឋកិច្ចក្នុងប្រទេស​នោះ​ទេ។
 
ក្រុមតាលីបង់បានត្រលប់មកកាន់អំណាចវិញកាលពីឆ្នាំមុន បន្ទាប់ពីអាម៉េរិកសម្រេចដកទ័ពនិងបញ្ចប់សង្គ្រាមរយៈពេលជាង២ទសវត្សរ៍នៅអាហ្វហ្កានីស្ថាន។ 
 
យ៉ាងណាមិញ អាម៉េរិកកន្លងមកបានលើកឡើងថា ខ្លួនមិនអាចជឿជាក់លើតាលីបង់ឡើយក្រោយមានកិច្ចចរចាជាបន្តបន្ទាប់នៅក្នុងខែសីហា។ ទន្ទឹមនេះ អាម៉េរិកក៏បានសង្កត់ធ្ងន់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់តែងបានបំពានការសន្យាផ្សេងៗកន្លងមក ដូចជាការស្វាគមន៍មេដឹកនាំអាល់កៃដាជាដើម៕
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com