ជាតិ
សង្គមជាតិ
សាកសពជនជាតិចិន៨នាក់ទៀត ដែលលិចទូកនៅខេត្តព្រះសីហនុ បានអណែ្ដតដល់កោះត្រល់
30, Sep 2022 , 2:18 pm        
រូបភាព
ដោយ:
សាកសពជនជាតិចិន៨នាក់ទៀត ដែលលិចទូកនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ កញ្ញា នោះ បានអណែ្ដតដល់កោះត្រល់។



ជនរងគ្រោះជាជនជាតិចិនចំនួន ៤១នាក់ បានជួបហេតុការណ៍លិចទូក ស្ថិតនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E ចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ ក្រោយមកអាជ្ញាធរខេត្តព្រះសីហនុ ជួយសង្គ្រោះជនរងគ្រោះបាន ២៤នាក់ ក្នុងនោះស្លាប់ ៣នាក់ និងខាងភាគីវៀតណាមជួយសង្គ្រោះបាន ៩នាក់។
ដោយឡែកជនជាតិចិន៨នាក់ទៀត ដែលអាជ្ញាធរកំពុងស្វែងរកនោះ ក៏បានបាត់បង់ជីវិតដែរ។
 
លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗថា សាកសពអ្នកទាំង ៨នាក់នោះ ត្រូវបានអាជ្ញាធរវៀតណាមប្រទះឃើញអណ្ដែតសពដល់សមុទ្រកោះត្រល់ កាលពីថ្ងៃទី២៩ កញ្ញា។ 
 
អ្នកនាំពាក្យខេត្តព្រះសីហនុរូបនេះ បន្ថែមថា ជនជាតិចិនរងគ្រោះចំនួន ២១នាក់ ដែលអាជ្ញាធរសង្គ្រោះបាននោះ បានប្រគល់ឱ្យទៅខាងអគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីចាត់ចែងបន្ត។
 
ដោយឡែកចំពោះសាកសពជនរងគ្រោះ ៣នាក់ដែលបានស្លាប់ ត្រូវបានបញ្ជូនទៅរក្សាទុកនៅរាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមគ្រួសារសពមកទទួល៕
 
 

Tag:
 ជនជាតិចិន
  លិចទូកខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com