អន្តរជាតិ
តុលាការធម្មនុញ្ញថៃ ឱ្យលោក ប្រាយុទ្ធ កាន់តំណែងនាយករដ្ឋមន្រ្តីវិញ
30, Sep 2022 , 3:35 pm        
រូបភាព
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី៣០ ខែកញ្ញា សម្រេចឱ្យលោក ប្រាយុទ្ធ ចន្ទអូចា កាន់តំណែងនាយករដ្ឋមន្ត្រីវិញ។ តុលាការនេះក៏សម្រេចថា អាណត្តិនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាប់ផ្ដើមនៅឆ្នាំ២០១៧ ។

 
ក្នុងសវនាការថ្ងៃទី៣០​ ខែកញ្ញា ចៅក្រមតុលាការធម្មនុញ្ញថៃ បានបោះឆ្នោតដោយសំឡេងភាគច្រើនអនុញ្ញាតឱ្យលោក ប្រាយុទ្ធ ចន្ទអូចា ត្រឡប់មកកាន់តំណែងនាយករដ្ឋមន្រ្តីវិញ បន្ទាប់ពីត្រូវបានព្យួរពីតំណែងតាំងពីថ្ងៃទី២៤ ខែសីហាដើម្បីសម្រេចលើរយៈពេលអាណត្តិនាយករដ្ឋមន្រ្តីរបស់លោកតាមបណ្ដឹងក្រុមប្រឆាំង។
 
ក្នុងបណ្ដឹងក្រុមប្រឆាំង លោក ប្រាយុទ្ធ កាន់តំណែងរយៈពេល៨ឆ្នាំហើយ ដោយគិតពីឆ្នាំ២០១៤ ក្រោយលោកធ្វើរដ្ឋប្រហារ។​ តាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន នាយករដ្ឋមន្រ្តីថៃ អាចកាន់តំណែងត្រឹម៨ឆ្នាំ ដែលស្មើនឹង២អាណត្តិ។
 
ប៉ុន្តែចៅក្រមតុលាការធម្មនុញ្ញអះអាងថា អាណត្តិលោក ប្រាយុទ្ធ រាប់ចាប់ពីការចូលធ​រមានរដ្ឋធម្មនុញ្ញនៅឆ្នាំ២០១៧ ប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com