អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង អាម៉េរិក និង​ជប៉ុន ធ្វើសមយុទ្ធជើងទឹករួមគ្នា ស្របពេលតានតឹងជាមួយកូរ៉េខាងជើង
30, Sep 2022 , 5:12 pm        
រូបភាព
រូបថត US Navy
រូបថត US Navy
ដោយ:
ទ័ពជើងទឹកកូរ៉េខាងត្បូង អាម៉េរិក និង​ជប៉ុននៅថ្ងៃទី៣០ ខែកញ្ញាបានធ្វើសមយុទ្ធរួមគ្នាប្រឆាំងនាវាមុជទឹកនៅសមុទ្រខាងកើត។ នេះជាលំហាត់យោធាត្រីភាគីលើកដំបូងហើយក្នុងរយៈពេល៥ឆ្នាំក្រោយនេះ ស្របពេលភាពតានតឹងកើនឡើងជុំវិញការបាញ់មីស៊ីលជាច្រើនលើករបស់កូរ៉េខាងជើងបាញ់ និងលទ្ធភាពធ្វើតេស្តនុយក្លេអ៊ែរលើកទី៧ផងដែរ។

 
បើគិតចាប់ពីឆ្នាំ២០១៧ នេះជាលើកដំបូងហើយដែលទ័ពជើងទឹកកូរ៉េខាងត្បូង អាម៉េរិក និង​ជប៉ុនធ្វើសមយុទ្ធត្រីភាគីប្រឆាំងនាវាមុជទឹកនៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រខាងកើត។
 
«លំហាត់យោធាគឺរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងការគំរាមពីនាវាមុជទឹកកូរ៉េខាងជើងដែលកំពុងកើនឡើងរួមមានការបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹក នៅពេលដែលបង្កការគំរាមនុយក្លេអ៊ែរ និងមីស៊ីលឥតដាច់ជាមួយនឹងការសាកល្បងមីស៊ីលបាលីស្ទិកជាបន្តបន្ទាប់»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូង។ 
 
បើតាមកងទ័ពជើងទឹកអាម៉េរិកវិញ សមយុទ្ធនេះនឹងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ និងការសម្របសម្រួលបច្ចេកទេស និងបច្ចេកទេសរវាងប្រទេសទាំងបី។ កងទ័ពជើងទឹកអាម៉េរិក និងជប៉ុនក៏បានលើកឡើងដែរថា ការហ្វឹកហាត់រួមគ្នានេះរំពឹងថានឹងលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ចំពេលមានភាពតានតឹងជុំវិញសកម្មភាពរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លំហាត់យោធានេះរួមមានការចូលរួមពីនាវាផ្ទុកយន្តហោះ USS Ronald Reagan, នាវាពិឃាតបំពាក់មីស៊ីលប្រដេញ USS Chancellorsville, នាវាពិឃាត USS Barry, នាវាពិឃាតកូរ៉េខាងត្បូង Munmu the Great នាវាផ្ទុកប្រេងរបស់ជប៉ុន និងនាវាចម្បាំងមួយចំនួនទៀត។ អំឡុងពេលហ្វឹកហ្វឺន នាវាកងទ័ពជើងទឹកមកពីប្រទេសទាំងបីនេះបានស្វែងរក និងតាមដាននាវាមុជទឹកអាម៉េរិកដើរដោយថាមពលនុយក្លេអ៊ែរដែលដើរតួជានាវាមុជទឹកកូរ៉េខាងជើង ខណៈផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធផ្សេងៗទៅវិញទៅមក៕
 
 
កូរ៉េខាងត្បូង អាម៉េរិក និង​ជប៉ុន ធ្វើសមយុទ្ធជើងទឹករួមគ្នា ស្របពេលតានតឹងជាមួយកូរ៉េខាងជើង
ដោយ៖ឡាយ ស្រីពេជ្រ នយោបាយអន្តរជាតិ (កូរ៉េខាងត្បូង, អាម៉េរិក, ជប៉ុន)
 
ទ័ពជើងទឹកកូរ៉េខាងត្បូង អាម៉េរិក និង​ជប៉ុននៅថ្ងៃទី៣០ ខែកញ្ញាបានធ្វើសមយុទ្ធរួមគ្នាប្រឆាំងនាវាមុជទឹកនៅសមុទ្រខាងកើត។ នេះជាលំហាត់យោធាត្រីភាគីលើកដំបូងហើយក្នុងរយៈពេល៥ឆ្នាំក្រោយនេះ ស្របពេលភាពតានតឹងកើនឡើងជុំវិញការបាញ់មីស៊ីលជាច្រើនលើករបស់កូរ៉េខាងជើងបាញ់ និងលទ្ធភាពធ្វើតេស្តនុយក្លេអ៊ែរលើកទី៧ផងដែរ។ 
 
បើគិតចាប់ពីឆ្នាំ២០១៧ នេះជាលើកដំបូងហើយដែលទ័ពជើងទឹកកូរ៉េខាងត្បូង អាម៉េរិក និង​ជប៉ុនធ្វើសមយុទ្ធត្រីភាគីប្រឆាំងនាវាមុជទឹកនៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រខាងកើត។
 
«លំហាត់យោធាគឺរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងការគំរាមពីនាវាមុជទឹកកូរ៉េខាងជើងដែលកំពុងកើនឡើងរួមមានការបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹក នៅពេលដែលបង្កការគំរាមនុយក្លេអ៊ែរ និងមីស៊ីលឥតដាច់ជាមួយនឹងការសាកល្បងមីស៊ីលបាលីស្ទិកជាបន្តបន្ទាប់»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូង។ 
 
បើតាមកងទ័ពជើងទឹកអាម៉េរិកវិញ សមយុទ្ធនេះនឹងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ និងការសម្របសម្រួលបច្ចេកទេស និងបច្ចេកទេសរវាងប្រទេសទាំងបី។ កងទ័ពជើងទឹកអាម៉េរិក និងជប៉ុនក៏បានលើកឡើងដែរថា ការហ្វឹកហាត់រួមគ្នានេះរំពឹងថានឹងលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ចំពេលមានភាពតានតឹងជុំវិញសកម្មភាពរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លំហាត់យោធានេះរួមមានការចូលរួមពីនាវាផ្ទុកយន្តហោះ USS Ronald Reagan, នាវាពិឃាតបំពាក់មីស៊ីលប្រដេញ USS Chancellorsville, នាវាពិឃាត USS Barry, នាវាពិឃាតកូរ៉េខាងត្បូង Munmu the Great នាវាផ្ទុកប្រេងរបស់ជប៉ុន និងនាវាចម្បាំងមួយចំនួនទៀត។ អំឡុងពេលហ្វឹកហ្វឺន នាវាកងទ័ពជើងទឹកមកពីប្រទេសទាំងបីនេះបានស្វែងរក និងតាមដាននាវាមុជទឹកអាម៉េរិកដើរដោយថាមពលនុយក្លេអ៊ែរដែលដើរតួជានាវាមុជទឹកកូរ៉េខាងជើង ខណៈផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធផ្សេងៗទៅវិញទៅមក៕
 
 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com