ជាតិ
បោះឆ្នោត
សង្គមជាតិ
គ.ជ.ប នឹងលុបឈ្មោះពលរដ្ឋជាង១០ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោត
01, Oct 2022 , 10:49 am        
រូបភាព
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងលុបឈ្មោះពលរដ្ឋចំនួន១០៤ ៩៥៦នាក់ ចេញពីបញ្ជីបោះឆ្នោត ខណៈពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន៤០៩ ០៥៦នាក់។



តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៣០ ខែកញ្ញា ពលរដ្ឋជាង១០ម៉ឺននាក់ នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២២។ ទន្ទឹមនឹងនេះ គ.ជ.ប បានសន្និដ្ឋានថានឹងមានពលរដ្ឋថ្មីជាង៤០ម៉ឺននាក់ មកចុះឈ្មោះបោះឆ្នោតផងដែរ។ 
 
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល គ.ជ.ប បានចែកលិខិតអញ្ជើញដល់ពលរដ្ឋឱ្យចុះឈ្មោះបោះឆ្នោតបានជាង៤លាននាក់ នៅតាមភូមិ ឃុំ សង្កាត់នានា ហើយនឹងបន្តរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ចំណែកឯ ការិយាល័យបោះឆ្នោតថ្នាក់ជាតិ នឹងរៀបចំជាង២ម៉ឺនការិយាល័យ។
 
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ពលរដ្ឋជាង ៧លាននាក់ ស្មើ ៨០,១៩ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតជាង៩,២លាន បានទៅចូលរួមបោះឆ្នោត។ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ គ.ជ.ប ត្រៀមចំណាយប្រាក់លើសពី៥០លានដុល្លារផងដែរ៕
 
 

Tag:
 បោះឆ្នោត
 គជប
© រក្សាសិទ្ធិដោយ thmeythmey.com