ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ អាជ្ញាធរសង្កាត់បន្សាយរាក់ នឹងជួសជុលផ្លូវក្នុងភូមិចំនួន៣ ក្នុងឆ្នាំ២០២២-២០២៣
02, Oct 2022 , 2:29 pm        
រូបភាព
ដោយ៖ និល លួម (យុវជនសង្កាត់បន្សាយរាក់)
 
ឧត្ដរមានជ័យ៖ អាជ្ញាធរសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ គ្រោងជួសជុលផ្លូវនៅក្នុងភូមិចំនួនបី ក្នុងឆ្នាំ២០២២-២០២៣ ក្នុងនោះមាន ភូមិបន្សាយរាក់ ភូមិរំដួលវាសនា និង ភូមិខ្នាចឬស្សី។ លោក ប្រាក់ សារ៉ន ចៅសង្កាត់បន្សាយរាក់ បញ្ជាក់ថា គម្រោងជួសជុលផ្លូវក្រួសមានប្រវែង ៥០០ម៉ែត្រ នៅក្នុងភូមិបន្សាយរាក់, ភូមិរំដួលប្រាស្នា ជាង២គីឡូម៉ែត្រ ខណៈភូមិខ្នាចឬស្សី ស្ថិតក្នុងការសិក្សាពីផលប៉ះពាល់នៅឡើយ។ ក្រៅពីផ្លូវក្នុងភូមិទាំង៣នេះ ក៏មានការជួសជុលផ្លូវមួយចំនួនទៀតនៅក្នុងសង្កាត់ផងដែរ ដែលស្ថិតក្រោមសមត្ថកិច្ច របស់មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្ដរមានជ័យ។

 
ដើម្បីជម្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 
 
 
 
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ThmeyThmey
  សង្កាត់បន្សាយរាក់
  ជួសជុលផ្លូវ
  ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com