កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់ផ្ទះកាតា តម្រូវឱ្យអ្នកគាំទ្រធ្វើតេស្តរកជំងឺកូវីដ-១៩ មុនចូលកីឡដ្ឋាន
03, Oct 2022 , 8:29 am        
រូបភាព
អ្នកគាំទ្រដែលចូលរួមទស្សនាការប្រកួត FIFA World Cup នៅប្រទេសកាតា ត្រូវបង្ហាញភស្តុតាងនៃការធ្វើតេស្តរកជំងឺកូវីដ-១៩ លទ្ធផលអវិជ្ជមាន ទើបអនុញ្ញាតឱ្យចូលកីឡដ្ឋាន។ នេះបើតាមការបញ្ជាក់របស់អ្នករៀបចំការប្រកួតនៅថ្ងៃ២៩ ខែកញ្ញា។

 
ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ម្ចាស់ផ្ទះកាតាទាមទារឱ្យអ្នកទស្សនា World Cup ទាំងអស់ដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅត្រូវបង្ហាញលទ្ធផលអវិជ្ជមានពីការធ្វើតេស្ត PCR ដែលបានធ្វើក្នុងរយៈពេល ៤៨ ម៉ោង ឬធ្វើតេស្តរហ័សដែលបានធ្វើឡើងក្នុងរយៈពេល ២៤ ម៉ោងមុនទៅដល់ទីតាំងប្រកួត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ចំពោះលទ្ធផលនៃការធ្វើតេស្តរហ័ស អាចទទួលយកទៅបានលុះត្រាតែអ្នកគាំទ្រទៅធ្វើតេស្តនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្លូវការ ដោយមិនមែនតេស្តដោយខ្លួនឯងនោះទេ។ 
 
អ្នករៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោករបស់កាតាបញ្ចាក់ថា អ្នកគាំទ្រណា ឬជនណាម្នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងប្រទេសកាតានឹងមិនត្រូវបានឱ្យចូលរួមទស្សនាផ្ទាល់ការប្រកួតឡើយ ទោះមានសំបុត្រហើយក្តី។ អ្នកវិជ្ជមាន ត្រូវដាក់ឱ្យនៅដាច់ដោយឡែក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលកាតា។
 
អំឡុងពេល World Cup ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកាតទៅនោះ អ្នកគាំទ្រទាំងឡាយ នឹងតម្រូវឱ្យពាក់ម៉ាស់ផងដែរ នៅពេលធ្វើដំណើរនៅទីសាធារណៈ។ ការអនុវត្តរបស់ម្ចាស់ផ្ទះកាតាខាងលើ ក៏គ្មានករណីលើកលែងសម្រាប់អ្នកចាត់វ៉ាក់សាំងនោះដែរ។
 
កាតាបានកត់ត្រាករណីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៤៤ម៉ឺននាក់ ក្នុងនោះស្លាប់ ៦៩២ករណី។ មកទល់ពេលនេះប្រជាពលរដ្ឋកាតា មានចំនួនអ្នកចាត់វ៉ាក់សាំងជាង៧លាននាក់ហើយមកទល់បច្ចុប្បន្ន។ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសកាតា៕
 

Tag:
 World Cup
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com