អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ! ក្រុមហ៊ុនហួវៃ សម្ពោធ Huawei nova 10 Series និង Huawei Smart Office ព្រម​គ្នា​នៅ​ផ្សារទំនើប​អូឡាំព្យា
03, Oct 2022 , 11:17 am        
រូបភាព
 ក្រុមហ៊ុនហួវៃលើកនេះកាន់តែកាច ដាក់សម្ពោធស្មាតហ្វូន Huawei  nova 10 Series និង Huawei Smart Office ជាផ្លូវការព្រមគ្នា ដោយមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា  ផ្អើលផ្សារទំនើបអូឡាំព្យាកាលពីល្ងាចមិញនេះ។
 
លោក សៀនលីដា អ្នកតំណាងផ្នែកទីផ្សារប្រចាំក្រុមហ៊ុនហួវៃបានឲ្យដឹងថា ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុនហួវៃតែងតែខិតខំប្រឹងប្រែង ធ្វើកំណែរ អាប់ដេត ច្នៃប្រឌិត និង រិះរកអ្វីដែលថ្មីៗ សម្រាប់បំពេញតម្រូវការទីផ្សារ ដូច្នេះថ្ងៃនេះក្រុមហ៊ុនបង្ហាញនូវវត្តមាន Huawei nova 10 series ក៏ដូចជា Huawei Smart Office នៅលើទីផ្សារកម្ពុជាយើង។


 
Huawei nova 10 series នឹងផ្តល់នូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាសម្បូរបែប ដែលរាប់បញ្ចូលទាំង កាមេរា និងមុខងារថតវីដេអូ 4K, មុខងារ Vlogs ច្រើនទម្រង់ ជាពិសេសគឺ បច្ចេកវិទ្យាសាកថ្មរហ័ស Huawei Super-Charge Turbo 100W ​ដោយគ្រាន់តែចំណាយត្រឹមតែ 20នាទី សម្រាប់ការសាកថ្មពេញ 100%។
 
ទន្ទឹមនឹងនេះ វត្តមានផលិតផលការិយាល័យឆ្លាតវៃ Huawei Smart Office សម្រាប់ឆ្នាំ 2022 នឹងផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់បុគ្គលិកការិយាល័យ, អ្នកជំនួញ ម្ចាស់អាជីវកម្ម នៅក្នុងសម័យឌីជីថល។ មុខងារ The Seemless AI connection function, Huawei Super Device អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចតភ្ជាប់ពីឩបករណ៍មួយទៅឩបករណ៍មួយទៀត ឬច្រើនលឿនរហ័សទាន់ចិត្ត និងអាចបំពេញកិច្ចការងារកាន់តែមានប្រសិទ្ធិភាព ទាំងការសន្សំសំចៃពេលវេលាបានច្រើន។ ឩទាហរណ៍ លោកអ្នកអាចចែករំលែកអេក្រង់ទូរស័ព្ទរបស់លោកអ្នកទៅកាន់ Laptop ពីឡេបថប់ទៅកាន់ MatePad Pro 11 និង Monitor ដោយគ្រាន់តែ យកទូរស័ព្ទប៉ះពីលើ គឺភ្ជាប់ដោយស្វ័យប្រវត្តិ អាចបំពេញកិច្ចការងារបានម៉ាសេរី និងលឿនរហ័សទាន់ចិត្ត។ 
 


លោក លីដាបន្ថែម៖ “យើងជឿជាក់ថា Huawei nova 10 series & Huawei Smart Office នឹង ទទួលបានការគាំទ្រ ភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាជាក់ជាពុំខាន់ឡើយ ជាពិសេសគឺយុវវ័យសម័យថ្មីតែម្តង”។ 
 
រំលឹកផងដែរថាអតិថិជនអាចធ្វើការកក់ទុកមុនសម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei nova 10 តម្លៃត្រឹមតែ $499 និង Huawei nova 10 Pro តម្លៃត្រឹមតែ $599។ សម្រាប់ផលិតផលការិយាល័យឆ្លាតវៃ Huawei MatePad Pro 11 តម្លៃ $799 ថែមខ្មៅដៃឆ្លាតវៃ និង ក្តារចុច, Huawei MatePad T10 តម្លៃ $168, និង Huawei MateView SE Standard Edition តម្លៃ $159 -ល-។ 
 
កម្មវិធីដាក់សម្ពោធជាផ្លូវការ Huawei nova 10 series និង Huawei Smart Office ត្រូវបានបញ្ចប់ទៅដោយរលូនក្រោមកម្ររូបថតអនុស្សាវរីយ៍, និងការសម្តែងពីតារាល្បីៗ រួមមាន លោក ទុំ សុវត្ថិ, ថុល សុភិទិ, កញ្ញាយ៉ាន់ សុជាតា, កញ្ញា រតនៈពិសី, លោក វី ពេជ្រ, លោក ជុងយាន, និង លោក ផារ៉ាប់ -ល-។ 








 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com