ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហេង ប៊ុនថាន់ និងលោក នុត ជា ក្លាយជាតំណាងរាស្រ្តថ្មី ជំនួសតំណាងរាស្រ្ត២រូប ដែលទទួលមរណភាព
03, Oct 2022 , 3:29 pm        
រូបភាព
រដ្ឋសភា បើកសម័យប្រជុំ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ (រូបពីរដ្ឋសភា)។
រដ្ឋសភា បើកសម័យប្រជុំ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ (រូបពីរដ្ឋសភា)។
ក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ រដ្ឋសភា បានបោះឆ្នោតផ្តល់សុពលភាពជូនលោក ហេង ប៊ុនថាន់ និងលោក នុត ជា ឲ្យក្លាយជាតំណាងរាស្រ្តពេញសិទ្ធិ ជំនួសតំណាងរាស្រ្ត២រូប ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ គឺលោក ប៊ូ ឡាំ និង លោក ជៀប ស៊ីវន។



យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភ លោក ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តខេត្តរតនគិរី ជំនួសលោក ប៊ូ ឡាំ ហើយលោក នុត ជា ជាតំណាងរាស្រ្តរាជធានីភ្នំពេញ ជំនួសលោក ជៀប ស៊ីវន។ 
 
សូមរម្លឹកថា ក្នុងនីតិកាលទី៦នេះ តំណាងទាំងអស់ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា៕ 
 
        
 

Tag:
 ជ្រើសតាំងតំណាងរាស្រ្តថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com