អត្ថបទពាណិជ្ជកម្ម
រោគសញ្ញា នៃ​ជំងឺខ្សោយបេះដូង ដែល​អ្នក​ត្រូវ​យល់​ដឹង
04, Oct 2022 , 6:59 am        
រូបភាព
​ដំបូង អ្នក​អាច​មិន​មាន​រោគសញ្ញា​អ្វី​ទាំងអស់ ពី​ជំងឺខ្សោយបេះដូង​។ មួយរ​យៈមក បេះដូង និង​ខ្លួន​របស់​អ្នក អាច​បង្កើត​ការ​ខ្សោយបេះដូង​នេះ​។ ឧទាហរណ៍ បេះដូង​របស់​អ្នក អាច​ច្របាច់​លឿន និង​ច្របាច់​ឈាម​ច្រើន រាល់ពេល​ការ​លោត​ម្តងៗ​។

ប៉ុន្តែ នៅពេលដែល​បេះដូង​របស់​អ្នក មាន​បញ្ហា​នៃ​ការ​ច្របាច់​ឈាម ទៅកាន់​ខ្លួន​របស់​អ្នក អ្នកនឹង​ហាក់ដូចជា​មាន​រោគសញ្ញា​។ រោគសញ្ញា​ទាំងនោះ អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ឬ​ប្រែប្រួល​ប្រសិនបើ​ការ​ខ្សោយបេះដូង​របស់​អ្នក កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​
​រោគសញ្ញា នៃ​ជំងឺខ្សោយបេះដូង ចាប់ផ្តើម​មាន នៅពេលដែល​បេះដូង​របស់​អ្នក មិន​អាច​ច្របាច់​ឈាម បាន​គ្រប់គ្រាន់​ទៅកាន់​ខ្លួន​របស់​អ្នក​។
 
ក្នុង​ដំណាក់កាល​ដំបូង អ្នក​អាច​មាន ៖
-​ ​មាន​អារម្មណ៍​ថា ងាយ​នឹង​អស់កម្លាំង​
-​ ​ដកដង្ហើម​ខ្លីៗ នៅពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​
-​ ​មាន​អារម្មណ៍​ថា ញ័រ​ទ្រូង​
-​ ​មាន​អារម្មណ៍​ខ្សោយ ឬ​វិលមុខ​។​
​នៅពេល​ដែល​ការ​ខ្សោយបេះដូង កាន់តែ​អាក្រក់​ទៅៗ ជាតិ​ទឹក ចាប់ផ្តើម​ចាល់​នៅក្នុង​សួត និង​ផ្នែក​ដទៃទៀត នៃ​ខ្លួន​របស់​អ្នក​។ នេះ​អាច​បណ្តាលឱ្យ​អ្នក ៖
-​ ​មាន​អារម្មណ៍​ថា ហត់ ទោះបីជា​អ្នក​នៅ​ស្ងៀម​ក៏ដោយ​
-​ ​ហើម ជាពិសេស នៅ​នឹង​កជើង និង​ជើង​
-​ ​ឡើង​ទម្ងន់​
-​ ​ក្អក ឬ​ពិបាក​ដកដង្ហើម ជាពិសេស នៅពេល​ដែល​អ្នក​គេង​រាបស្មើ​
-​ ​នោម​ច្រើន​នៅពេល​យប់​
-​ ​ហើម​ពោះ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com