អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី​ ម.ក ទទួល​ពានរង្វាន់ «អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២» ពីស្ថាប័នអន្តរជាតិនៃចក្រភព​អង់គ្លេស
04, Oct 2022 , 3:14 pm        
រូបភាព
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅអាគារការិយាល័យកណ្តាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី​ ម.ក បានទទួល​ពានរង្វាន់«អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២​ (BEST NEW MICROFINANCE PROVIDER CAMBODIA 2022) » ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW (GBAF PUBLICATIONS LTD.) នៃចក្រភព​អង់គ្លេស។

នេះជាឆ្នាំដំបូង និងជាមោទនភាពដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី​ ម.ក ​បានទទួល​ពានរង្វាន់លំដាប់អន្តរជាតិ  ដែលជាការ​ឆ្លុះបញ្ចាំង​អំពី​ការ​ប្តេជ្ញាចិត្តផ្ដល់សេវាកម្មហិរញ្ញវត្ថុ និង​លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ 


 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី​ ម.ក ជាគ្រឹះស្ថានថ្មីទទួលអាជ្ញាបណ្ណពីធនាគារជាតិ នៃ កម្ពុជា និង​ឈានមុខគេមួយ​នៅប្រទេសកម្ពុជាដែលផ្ដោត​លើ​គុណភាពប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន។ ទទឹមនេះដែរគ្រឹះស្ថានបានដាក់នូវគោលនយោបាយ​ដែលជាចក្ខុវិស័យ និងបេសកកម្មក្នុងការជំរុញឱ្យមានប្រសិទ្ធិភាព​ គុណភាព សេវាកម្មល្អ ដើម្បីធានាបានថាអតិថិជនពិតជាទទួលបាននូវការយកចិត្ដទុកដាក់ពីគ្រឹះស្ថាន។  យើងពិតជាមិនអាចទទួលបានពានរង្វាន់​នេះទេប្រសិនបើ​មិនមានការចូលរួមពី​ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់​​ទាំងអស់ ​ក្នុងការអនុវត្តនូវគុណតម្លៃ ដើម្បីអាចរក្សាបាននូវវប្បធម៌ដ៏ល្អរបស់គ្រឹះស្ថាន។​ 
 
លោក ជេដ្ឋ គីមជិន នាយក​ប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី​ ម.ក បានមានប្រសាសន៍ថា៖ ខ្ញុំមានសេចក្តីរីករាយក្រៃលែងដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.កបានទទួល​ពានរង្វាន់«អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW» នៃចក្រភព​អង់គ្លេស​ បន្ទាប់ពីគ្រឹះស្ថានបានបើកដំណើរការរយៈពេលជាងបីឆ្នាំមកនេះ។ គ្រឹះស្ថាននឹងបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុ និងច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុល្អៗរបស់យើងជូនដល់អតិថិជន ជាពិសេសលើកទឹកចិត្តដល់អតិថិជនក្នុងការបង្កើនទ្រព្យសម្បត្ដិ តាមរយៈការទទួលយកសេវាកម្មហិរញ្ញវត្ថុរយៈពេលវែងជាមួយគ្រឹះស្ថានយើងខ្ញុំ»។


 
លោក ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានមានប្រសាសន៍ថា នេះពិតជាកិត្តិយសខ្លាំងណាស់ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួល​ពានរង្វាន់ «អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW» នៃចក្រភព​អង់គ្លេស។
 
សមិទ្ធផលទំាងនេះបានកើតឡើងក៏ដោយសារ មានការរួមចំណែកយ៉ាងធំធេងពីអតិថិជន សហភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និង​បុគ្គលិកគ្រប់លំដាប់ថ្នាក់ រួមទាំងការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធនានាផងដែរ។ យើងនឹងបន្តបេសកកម្មក្នុងការអភិវឌ្ឍវិស័យសេវាកម្មហិរញ្ញវត្ថុរបស់យើងឱ្យកាន់តែល្អបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជននាពេលអនាគត៕
 




អត្ថបទពាណិជ្ជកម្ម
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com