អត្ថបទពាណិជ្ជកម្ម
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខា២៧១ មេហ្គា ម៉ល ត្រូវ​បានដាក់សម្ពោធជាផ្លូវការ
05, Oct 2022 , 5:25 pm        
រូបភាព
 ទីតាំងថ្មីនៃសាខា២៧១ មេហ្គា ម៉ល របស់ធនាគារ ជីប ម៉ុង ត្រូវបានដាក់សម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទើបតែបានលេចរូបរាងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការសាកល្បងក្នុងពេលថ្មីៗនេះ។
 
ការសម្ពោធសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងឲ្យសេវាកម្ម និងផលិតផលរបស់ធនាគារ ជីប ម៉ុង កាន់តែនៅកៀកជិតអតិថិជនគ្រប់ពេលវេលាប្រកបដោយប្រណីតភាព វិជ្ជាជីវៈ និងច្នៃប្រឌិតខ្ពស់បំផុត។


 
ក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានសម្ពោធ និងដំណើរការសាខាថ្មីចំនួន៤ដែលរួមមាន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាសែនសុខ សាខា៥៩៨ សាខាវេងស្រេង និងសាខា២៧១ មេហ្គា ម៉ល។
 
ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងភាគទុនិក ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងបន្ថែមពីសេចក្តីរាយការណ៏ពីសមិទ្ធផលដែលទទួលបានកន្លងមកថា “ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបញ្ចេញផលិតផលថ្មីមួយទៀតទៅក្នុងទីផ្សារ គឺផលិតផលកាតដែលនឹងនាំយកអត្ថប្រយោជន៍ដែលពុំមានពីរ ប្រកបដោយប្រណីតភាព និងសម្បូរបែបបំផុតមកជូនអតិថិជនរបស់យើងក្នុងពេលឆាប់ៗផងដែរ៕”

















© រក្សាសិទ្ធិដោយ thmeythmey.com