ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចៀសវាង​រឿង​ខាងក្រោម​នេះ មុននឹង​ចូល​គេង
07, Oct 2022 , 6:59 am        
រូបភាព
​ប្រសិនបើ​អ្នក គេង​មិនបាន​គ្រប់គ្រាន់​ទេ​នោះ វា​អាច​ត្រូវ​បាន​បង្កឡើង​ដោយ សកម្មភាព​របស់​អ្នក​។

 
​ក្រុមគ្រូពេទ្យ ព្រមាន​ប្រឆាំង ៖
 
-​    ​ប្រើ​ថ្នាំ​ដែល​មាន​ជាតិ Pseudoephedrine ដែល​ជា​មាន​មុខងារ​ភ្ញោ​ច​។ ប្រសិនបើ​អ្នកត្រូវការ បន្ថយ​រោគសញ្ញា​ពី​ការ​ផ្តាសាយ សូម​ជ្រើសរើស​ថ្នាំ​ប្រឆាំងនឹង អ៊ី​ស្តា​មីន សម្រាប់​ប្រើ​ពេល​យប់​។​
-​    ​សូម​កុំ​មើល​ទូរទស្សន៍ វាយ​កុំព្យូទ័រ ឬ​ប្រើ​ទូរស័ព្ទ​។ ពន្លឺ​ពី​របស់​ទាំងនោះ អាច​ភ្ញោ​ច​ទៅលើ​ខួរក្បាល​។ ជ្រើសរើស​ការ​មើលសៀវភៅ ឬ​ស្តាប់​ចម្រៀង​ជំនួស​វិញ​។​
-​    ​សូម​កុំ​ងូតទឹ​កក្តៅ មុននឹង​ចូល​គេង​។ សូម​ងូត​យ៉ាងហោចណាស់ មួយ​ម៉ោង​មុន ដូចនេះ ខ្លួន​របស់​អ្នក មាន​ពេលវេលា ដើម្បី​ឱ្យ​ត្រជាក់​មុន​នឹង​គេង​។​
-​    ​សូម​កុំ​ចូល​គេង ជាមួយនឹង​ពោះ​តឹង ជាពិសេស វា​ត្រូវ​បាន​បំពេញ​ជាមួយនឹង អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ប្រៃ​។​
-​    ​សូម​កុំ​ផឹក​ភេសជ្ជៈ ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ក្រោយ​ពេល​ព្រឹក​។ កាហ្វេ​អ៊ី​ន អាច​នៅ​ក្នុង​ខ្លួន​លើសពី ១២ ម៉ោង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com