អត្ថបទពាណិជ្ជកម្ម
Physiolac ​អបអរសមិទ្ធផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា
06, Oct 2022 , 3:43 pm        
រូបភាព
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២- លោក Cedric Batteur ម្ចាស់ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory​ និងលោក Pierre Eric DAUXERRE នាយកប្រតិបត្តិនៃ ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory បានចុះទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ការចុះទស្សនកិច្ចនេះ គឺដើម្បីបង្ហាញពីការគាំទ្រចំពោះវត្តមានដ៏រឹងមាំរបស់ Physiolac នៅក្នុងវិស័យឧស្សាហកម្មម្សៅទឹកដោះគោនៅទីផ្សារប្រទេសកម្ពុជា។
 
ក្នុងអំឡុងពេលទស្សនកិច្ច លោក Pierre Eric DAUXERRE បានអញ្ជើញចូលរួមការរៀបចំពិធីជប់លៀងអាហារពេលល្ងាច ដែលប្រារព្វឡើងដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនកំពូលទាំង ២០រូប​​ ដែល​​នៅតែបន្តផ្តល់ការគាំទ្រដល់ផលិតផល Physiolac អស់រយៈពេលជាង ១០ឆ្នាំ មកនេះ។ 


 
លោកបានថ្លែងជាសុន្ទរកថាក្នុងពិធីនោះថា “សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមានវត្តមាននៅក្នុងពិធីនេះ។ ខ្ញុំបានធ្វើដំណើរពីប្រទេសបារាំងមកកាន់កម្ពុជាកាលពីម្សិលមិញ​។ ខ្ញុំជា នាយកប្រតិបត្តិនៃ Gilbert Laboratory​ គ្រប់គ្រងផលិត Physiolac ដែលជាក្រុមហ៊ុនធំមួយនៅប្រទេសបារាំងមានបុគ្គលិកជាង ១២០០នាក់។ វាជាក្រុមហ៊ុនលក្ខណៈគ្រួសារមួយ ដែលផ្តល់សារៈសំខាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផល Physiolac។ យើងចាប់ផ្តើមការផលិតកាលពី ១០ ឆ្នាំមុន ហើយវាដំណើរការល្អខ្លាំងណាស់។ យើងមានផលិតផលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីប្រទេសបារាំង ហើយថ្ងៃនេះយើងមានឱកាសបង្ហាញនូវផលិតផលចុងក្រោយ និងអស្ចារ្យរបស់យើងគឺ Physiolac សម្រាប់អ្នកម្តាយ។ ខ្ញុំប្រាកដថាអ្នកម្តាយដែលកំពុងពរពោះនឹងពេញចិត្តផលិតផលនេះ។ សូមអរគុណអ្នកទាំងអស់គ្នា ហើយខ្ញុំពិតរីករាយណាស់ដែលបានមកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ”។
 
សូមគូសបញ្ជាក់ថា Physiolac គឺយីហោអាហារូបត្ថម្ភទារករបស់ Laboratoires Gilbert​ ដែលជាមន្ទីរពិសោធន៍ឱសថ របស់ប្រទេសបារាំង និងជាអាជីវកម្មគ្រួសាររបស់ជនជាតិន័រមែន ដែលប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះគុណភាពនៃផលិតផល។ អ្វីដែលកុមារត្រូវការសម្រាប់សុខភាព និងការលូតលាស់រឹងមាំ គឺមាននៅក្នុងម្សៅទឹកដោះគោដែលមានគុណភាពរបស់ Physiolac។ វាមានផ្ទុកសារធាតុ DHA សម្រាប់ការអភិវឌ្ឍន៍ការយល់ដឹងកុមារ FOS និង GOS Fibers សម្រាប់ការរំលាយអាហារ និងការអភិវឌ្ឍន៍ភាពស៊ាំរបស់កុមារ។


 
ជាមួយគ្នានេះ លោក Pierre​ Eric DAUXERRE បានថ្លែងឱ្យ​ដឹងថា ដោយសារតែសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មក Physiolac បានក្លាយជាជម្រើសមួយក្នុង ចំណោមជម្រើសកំពូលសម្រាប់អ្នកម្តាយជាច្រើនរូបក្នុងប្រទេសកម្ពុជា ហើយលោកបានបន្ថែមថា លោកបានយល់ច្បាស់ពីតម្រូវការទីផ្សារដែលកំពុងកើនឡើង។
 
លោក Pierre Eric DAUXERRE បានមានប្រសាសន៍ថា​ “យើងខ្ញុំសូមថ្លៃងអំណរគុណដល់ឪពុកម្តាយ នៅប្រទេសកម្ពុជាគ្រប់រូប ដែលបានសម្រេចចិត្តជ្រើសរើសផលិតផលរបស់យើងសម្រាប់កូនៗជាទីស្រឡាញ់របស់ ពួកគេ។ យើងខ្ញុំនឹងប្តេជ្ញាបន្តផ្តល់នូវផលិតផល ដែលមានគុណភាពខ្ពស់សម្រាប់សុខភាពកូនរបស់អ្នក។ ហើយឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបង្ហាញពីការដឹងគុណចំពោះអតិថិជនរបស់យើងដែលតែងតែគាំទ្រ និងជឿជាក់មកលើផលិតផលរបស់យើង” ។


 
លោក Pierre Eric DAUXERRE បានបន្តថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យ ហើយខ្ញុំមានឱកាសទទួលទានអាហារ ពេលល្ងាចជាមួយអតិថិជនកំពូលទាំង ២០រូប របស់យើង ដែលបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះផលិតផលរបស់ Physiolac អស់រយៈពេលជាង ១០ឆ្នាំ មកនេះ” ។
 
អំពី Physiolac
 
Physiolac ផ្តល់ជូនលោកអ្នកនូវរូបមន្តថ្មីពិសេស និង​គុណភាព​ខ្ពស់​ដែល​បង្កើត​ឡើង​ដោយ​អ្នក​ជំនាញ​អាហារូបត្ថម្ភ​ទារក​ និងផលិតនៅប្រទេសបារាំង (មិនរាប់បញ្ចូលគ្រាប់ធញ្ញជាតិ)។ យើងជឿជាក់ថា របប​អាហារ​ដែល​សម្រប​ខ្លួន​ជា​ពិសេស ទៅនឹងតម្រូវការអាហារូបត្ថម្ភរបស់កុមារ ដែលស្របតាមបទប្បញ្ញត្តិ ធានានូវសុខុមាលភាពរយៈពេលវែង និង​ការអភិវឌ្ឍន៍ល្អ។ នេះជាមូលហេតុដែល Physiolac ប្តេជ្ញាចិត្តក្នុងការគិតគូរដល់​សុខុមាលភាព​អាហារូបត្ថម្ភ​របស់កុមារ៕
 





អត្ថបទពាណិជ្ជកម្ម
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com