ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែ​ឪឡឹក អាច​ពង្រឹង សុខភាព​បេះដូង
06, Oct 2022 , 10:59 pm        
រូបភាព
ឪឡឹក គឺជា​ផ្លែឈើ​មួយ​ប្រភេទ ដែល​មាន​ទឹក និង​ជីវជាតិ​ច្រើន ហើយ​អាច​ជួយ​ដល់ សុខភាព​បេះដូង ប្រព័ន្ធ​ភាពស៊ាំ និង​ចំណង់​ផ្លូវភេទ​។ មនុស្ស​មួយចំនួន តែង​ចៀងវាង​ការទទួលទាន ភេសជ្ជៈ​ត្រជាក់ និង​ញ៉ាំ​ផ្លែ​ឪឡឹក ជំនួស​ទៅវិញ​។ ដូច្នេះ តើ​មាន​អ្វី​ទៅ ដែល​ធ្វើឱ្យ​ផ្លែ​ឪឡឹក ពិសេស​សម្រាប់​សុខភាព​បេះដូង​ទៅ​?

 
​ដោយសារ​តែ​ផ្លែ​ឈើ​ពណ៌​ក្រហម ភាគច្រើន​ផ្ទុក​ទៅ​ដោយ​សារធាតុ Lycopene ដែល​ជា​អង់​ទី​អុកស៊ី​ដង់​អាច​ជួយ​បញ្ហា​បេះដូង និង​បង្ការ​ជំងឺ​បាន​នោះ ផ្លែ​ឪឡឹក ក៏​ដូចគ្នា​អញ្ជឹង​ដែរ​។ សារធាតុ Lycopene ក៏​អាច​ជួយ​បង្ការ ជំងឺមហារីក​ក្រពេញប្រូ​ស្តាត បាន​ច្រើន​ភាគរយ​ដែរ​។​
 
​វីតាមីន B6 គឺជា​អ្វី​ដែល​មាន​ក្នុង​ផ្លែ​ឪឡឹក ហើយក៏​ជា​អ្នកផ្តល់​ជីវជាតិ​ដ៏​ល្អ​ដល់​វា​ដែរ​។ វីតាមីន​មួយ​នេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​រាងកាយ​មនុស្ស ជាពិសេស ខួរក្បាល ដើម្បី​បំពេញ​មុខងារ​កាន់តែ​ល្អ​។ វីតាមីន B6 មាន​ប្រយោជន៍​ខ្លាំងណាស់ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ថប់​អារម្មណ៍ ស្ត្រេ​ស និង​ខ្លាច​ខ្លាំង​ខុសធម្មតា​។
 
​ជឿ​អត់ថា ផ្លែ​ឪឡឹក គឺជា​ថ្នាំសម្រើប​ធម្មជាតិ​ដ៏​អស្ចារ្យ​។ សារធាតុ Arginine គឺជា​ប្រភេទ​អាស៊ីតអាមីណេ ដែល​អាច​បំ​លែង​ទៅ​ជា Citrulinne ដែល​មាន​លក្ខណៈ​ល្អ​បំផុត ចំពោះ​បេះដូង រក្សា​លំហូរ​ឈាម ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ និង​ល្អ​ចំពោះ​ការ​សម្រើប​ផ្លូវភេទ​។
 
​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ដឹង​នោះ​គឺថា ថ្នាំ​សម្រាប់​ឈ្មោះ Viagra គឺ​ផ្ទុក​ទៅ​ដោយ​សារធាតុ Arginine Nitric Oxide ដែល​ជួយ​សរសៃឈាម​ឱ្យ​ធូរ និង​លុបបំបាត់​បញ្ហា​ងាប់​លិង្គ ប៉ុន្តែ នេះ​គឺជា​អ្វី ដែល​ផ្លែ​ឪឡឹក​អាចធ្វើ​បាន​ដែរ​។ បុរស​ដែល​ញ៉ាំ​ផ្លែ​ឪឡឹក​ទៀងទាត់ បាន​ប្រាប់​ឱ្យដឹងថា ពួកគេ​ដូចជា​គ្មាន​បញ្ហា​អ្វី​ចោទ ទៅលើ​ជីវិត​ផ្លូវភេទ និង​សប្បាយ​ចិត្ត ចំពោះ​ការ​ទទួលទាន​ផ្លែ​ឪឡឹក​នេះដែរ​។
 
​ផ្លែ​ឪឡឹក ក៏​ផ្ទុក​ទៅ​ដោយ​វីតាមីន C សម្រាប់​ជា​ជំនួយ​ដ៏​អស្ចារ្យ ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។ ដូច្នេះ វា​នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ កាន់តែ​រឹងមាំ ដើម្បី​ជួយ​បង្ការ ពី​ការ​កើត​ជំងឺ​ផ្តាសាយ ក្អក និង​បេះដូង​ដើរ​បាន​យ៉ាង​ល្អ​។
 
​ដូច្នេះ បើសិន​ជា​អ្នក មិន​បាន​ញ៉ាំ​ផ្លែ​ឪឡឹក​ទេនោះ អ្នក​គួរតែ​ដល់​ពេល​ញ៉ាំ​វា​ហើយ ព្រោះ​វា​មិន​ត្រឹមតែ​ជួយផ្តល់ ភាព​ស្រស់ស្រាយ ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​នឹង​បង្កើន​ចំណង់​ផ្លូវភេទ ដល់​កម្រិត​មួយ​ខ្ពស់​ទៀតផង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com