អត្ថបទពាណិជ្ជកម្ម
Park Café បាត់ដំបងបើក​ដំណើរ​ការជាមួយ​អាហារ និង​ភេសជ្ជៈសុខភាព​សម្បូរបែបជាប់មាត់ស្ទឹងសង្កែ
07, Oct 2022 , 9:59 am        
រូបភាព
 នាថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២២៖ ផាកកាហ្វេបាត់ដំបង បានសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោក ផេង សិទ្ធី អភិបាលក្រុង បាត់ដំបង ដើម្បីបម្រើសេវាកម្ម នាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្ត ដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍នេះ។

ខេត្តបាត់ដំបង​ជា​តំបន់​មួយ​ដែល មាន​សក្ដានុពល​ទាក់ទាញភ្ញៀវ​ទេសចរណ៍​ជាច្រើនរួមមាន ផ្ទះ​ខ្មែរ​បុរាណ អគារ​ស្ថាបត្យកម្មជាដើម។ ​ដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធ ​និង​សម្បទា​បំរើអោយ​វិស័យ​ទេសចរណ៍​បាន​រីកចំរើន​ឡើង​ផងដែរ​ដូចជា ផ្លូវថ្នល់ សួនច្បារ សណ្ឋាគារ​ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ការដឹកជញ្ជូន មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យដែលជម្រុញ​ការរៀបចំ​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​សំរាប់​ភ្ញៀវ​ទេសចរណ៍ មក​លំហែ​កំសាន្ដ និង​ស្នាក់​នៅក្នុង​ខេត្ដ​ប្រកបដោយ​ផាសុខភាព។


 
ក្រៅពីនេះ​នៅមានដង​ស្ទឹង​សង្កែដែលជា គោលដៅ ទេសចរណ៍​បែប វប្បធម៌ ប្រ​វ​ត្ដិ​សាស្ដ្រ ធម្មជាតិ និង​កែច្នៃ ជា​សក្ដា​នុពល​ដ៏​សំខាន់។ 
ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរនិង មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងប្រជាជនជាច្រើនកុះករទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈសុខភាព ពង្រីកការវិនិយោគមកដល់។ ជាមួយនឹងការបង្កើតការងារប្រមានជាង៣០កន្លែង និងការបណ្តុះបណ្តាលធនធានមនុស្សតាមលក្ខណៈស្តង់ដាអន្តរជាតិ និង ជំរុញការប្រើប្រាស់ផលិតផលកសិកម្ម​​ក្នុងស្រុកដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាយើង ក្នុងគោលដៅចូលរួមជាមួយយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ធយភាពក្រីក្រ ។​
 
 គួររំលឹកផងដែរថា ផាកកាហ្វេ ជាភោគជនីយដ្ឋាន ដែលបំរើជូនអាហារ ភេសជ្ជះសុខភាព ដូចជា គុយទាវ​ កាហ្វេ ដែលមានរសជាតិឈ្ញុយ ឆ្ញាញ់ និង ជាទីកន្លែងបង្កើនមិត្តភាព សហគ្រិនភាព ដៃគូរពាណិជ្ជកម្ម ដោយ គ្រប់ភេសជ្ជៈបានប្រើទឹកឃ្មុំ, ទឹកដោះគៅស្រស់អត់ជាតិខ្លាញ់, អាហារអត់ប៊ីចេង, និង ប្រេងអូលីវ ល្អពិសេសសំរាប់សុខភាពអតិថិជន។​
សម្រាប់ទីតាំងងាយស្រួលរកមែនទែនគឺស្ថិតនៅតាទល់មុខមណ្ឌលសុខភាពស្វាយប៉ោតាមបណ្តោយដងស្ទឹងសង្កែក្បែរសួនសេះហោះចុះពីផ្លូវជាតិលេខ៥ត្រឹមតែ៨៨ម៉ែតប៉ុណ្ណោះ។

សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ បាត់ដំបង
ផាកកាហ្វេសាខាបាត់ដំបងក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda Nham24 និង WOWNOW ផងដែរ។ 
 
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់៖  
 
ទំនាក់ទំនងលេខទូរស័ព្ទ៖ 023 990 990
តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត 
ហ្វេសបុកផេក៖ Park Café ៕





អត្ថបទពាណិជ្ជកម្ម
 
 
 

Tag:
 Park Café
© រក្សាសិទ្ធិដោយ thmeythmey.com