ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្វី​ទៅ​ដែល​ធ្វើឱ្យ​ខ្ញុំ ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​?
08, Oct 2022 , 6:59 am        
រូបភាព
កត្តា​ដែល​នាំឱ្យ​កើតមាន ជំងឺ​ក្រិន​រឹង​សរសៃឈាម​អាកទែ មាន​ច្រើន​ខ្លាំងណាស់​។ ដូច្នេះ តើ​វា​មាន​អ្វី​ខ្លះ​ទៅ​?

 
អាយុ​
​បុរស​អាយុ​ចាប់ពី ៤៥ ឆ្នាំ​ឡើង​ទៅ និង​ស្ត្រី​អាយុ​ចាប់ពី ៥៥ ឆ្នាំ​ឡើង​ទៅ ទំនង​ជា​ងាយ​នឹងមាន ជំងឺ​គាំងបេះដូង​ច្រើន​ជាង​បុរស និង​ស្ត្រី​វ័យក្មេងៗ​។
 
​បារី​
​ការជក់បារី និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ អាច​ធ្វើឱ្យ​ប្រឈមមុខ​នឹង ជំងឺ​គាំងបេះដូង កាន់តែ​ខ្លាំង​បាន​។
 
​លើស​សម្ពាធ​ឈាម​
​រយៈពេល​យូរៗ​ទៅ ការ​លើស​សម្ពាធ​ឈាម អាច​ទៅ​បំផ្លាញ​សរសៃឈាម​អាកទែ ដែល​ទៅ​ចិញ្ចឹម​បេះដូង​បាន តាមរយៈ​ជំងឺ​ក្រិន​រឹង​សរសៃឈាម​អាកទែ​។ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​កើត​លើ​មនុស្ស​ធាត់​ជ្រុល អ្នក​ជក់បារី អ្នក​មានកូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ខ្ពស់ ឬ​ជំងឺ​ទឹកនោម​ផ្អែម​នោះ សុទ្ធ​តែ​ប្រឈមមុខ​ខ្លាំង​ជាង​គេ​ហើយ​។
 
កូ​ឡេ​ស្តេ​រ៉ុល ឬ​ខ្លាញ់ Triglyceride ក្នុង​ឈាម​ឡើង​ខ្ពស់​
​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ឡើង​ខ្ពស់ ទំនង​ជា​ងាយ​នាំ​ឱ្យ​សរសៃឈាម​អាកទែ រួម​តូច​ណាស់​។ កម្រិត​ដ៏​ខ្ពស់​របស់​ខ្លាញ់ Triglyceride ដែល​ទាក់ទង​នឹង​ចំណីអាហារ​នោះ ក៏​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ខ្ពស់​ដែរ​។ ទោះបីជា​យ៉ាងនេះក្តី ការឡើង​ខ្ពស់​នៃ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ប្រហែល​ជា​បន្ថយ​ការប្រឈមមុខ នឹង​ជំងឺ​គាំងបេះដូង​បាន​។
 
​ជំងឺ​ទឹកនោម​ផ្អែម​
​អាំង​ស៊ុយ​លីន ដែល​ជា​អ័រម៉ូន​បញ្ចេញ​ពី​លំពែង គឺជា​អ្នក​ជួយ​ឱ្យ​រាងកាយ អាច​ប្រើប្រាស់​គ្លុយកូស​បាន​។ ការ​មាន​ជំងឺ​ទឹកនោម​ផ្អែម នឹង​ធ្វើឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង ហើយ​ក៏​ប្រឈម​មុខ​នឹង ជំងឺ​គាំងបេះដូង​ដែរ​។
 
​គ្រួសារ​ធ្លាប់មាន​ប្រវត្តិ កើត​ជំងឺ​គាំងបេះដូង​
​បើសិនជា​បងប្អូន ឪពុកម្តាយ ឬ​ជីដូន​ជីតា ទើបតែ​មាន​ជំងឺ​គាំងបេះដូង​ហើយ អ្នក​ប្រហែលជា​ប្រឈម​នឹង ជំងឺ​នេះ​ដូចគ្នា​ដែរ​។
 
​កង្វះ​លំ​ហាត់ប្រាណ​
​របៀប​រស់នៅ​ដោយ​អសកម្ម នឹង​នាំមក​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ធាត់​ជ្រុល​។ អ្នក​ដែល​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​ទៀងទាត់ នឹង​មាន​សុខភាព​បេះដូង និង​សរសៃឈាម​ល្អ ដូច្នេះ វា​នឹង​បន្ថយ​ការ​ប្រឈម​នឹង ជំងឺ​គាំងបេះដូង​បាន​ទាំងស្រុង​។ ការ​ហាត់ប្រាណ ក៏​មាន​ប្រយោជន៍ ក្នុង​ការបន្ថយ​សម្ពាធ​ឈាម​ដែរ​។
 
​ស្ត្រេ​ស​
​អ្នក​ប្រហែលជា​ឆ្លើយតប​នឹង បញ្ហា​ស្ត្រេ​ស​ក្នុងស្ថានភាព​ច្រើនយ៉ាង ហើយក៏​អាច​ប្រឈម​នឹង ការ​គាំងបេះដូង កាន់តែ​ច្រើន​ណាស់​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com