ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផឹក​ទឹកក្រូច ជា​រៀងរាល់ថ្ងៃ អាច​មាន​គ្រោះថ្នាក់​ឬទេ​?
09, Oct 2022 , 6:59 am        
រូបភាព
ការ​ផឹក​ទឹកក្រូច ជា​រៀងរាល់ថ្ងៃ ដោយ​ផឹក​មួយថ្ងៃ ១ ឬ ២ កំប៉ុង គឺ​មិន​បណ្ដាល​ឱ្យ ប៉ះពាល់​ដល់​សុខភាព​នោះទេ​។

 
​ជាតិ​ផ្អែម​សិប្បនិម្មិត និង​សារធាតុ​គីមី​ដទៃទៀត ដែល​មាន​នៅក្នុង​ទឹកក្រូច គឺ​មាន​សុវត្ថិភាព សម្រាប់​មនុស្ស​ភាគច្រើន ហើយ​មិន​មាន​ភស្តុតាង​ណា ដែល​បង្ហាញ​ថា គ្រឿងផ្សំ​ទាំងនេះ បណ្តាលឱ្យ​កើត​ជំងឺមហារីក​នោះទេ​។​
 
​ប្រភេទ​មួយ​ចំនួន​នៃ​ទឹក​ទឹកក្រូច មាន​វីតាមីន និង​សារធាតុ​រ៉ែ​មួយចំនួន ដែល​មាន​ផល​ល្អ សម្រាប់​រាងកាយ ប៉ុន្តែ ទឹកក្រូច មិនមែន​ជា​ភេសជ្ជៈ​សុខភាព ឬ​ភេសជ្ជៈ​សម្រក​ទម្ងន់​នោះ​ទេ​។ ហើយក៏​ពុំ​ទាន់​មាន ភស្តុតាង​ច្បាស់លាស់​ណាមួយ ដែល​បង្ហាញ​ពី​ប្រសិទ្ធិភាព​របស់​ទឹកក្រូច ក្នុង​ការបង្កា​រការ​ធា​ត់ និង​បញ្ហា​សុខភាព​ណាមួយ​ឡើយ​។​
 
​ជម្រើស​ភេសជ្ជៈ ដែល​មាន​កាឡូរី​ទាប ដែល​មាន​សុខភាព​ល្អ រួមមាន ទឹក ទឹកដោះគោ និង​តែ ឬ​កាហ្វេ​ដែល​គ្មាន​ជាតិ​ផ្អែម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com