ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា​អ្វីខ្លះ ដែល​បញ្ជាក់ថា អ្នក​មាន​ជំងឺ​រលាក​ក្រពះ​?
10, Oct 2022 , 6:59 am        
រូបភាព
ជំងឺ​រលាក​ក្រពះ គឺជា​ការ​រលាក​ស្រទាប់​ខាងក្នុង​នៃ​ក្រពះ ដែល​ជា​ញឹកញាប់ បណ្ដាលមកពី ៖



•​    ​ការឆ្លង​បាក់តេរី ដែល​ធ្វើឱ្យ​ដំបៅ​ក្រពះ​ច្រើន​បំផុត
•​    ​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ជា​ទៀងទាត់​
•​    ​ការផឹក​ជាតិ​ស្រា​ច្រើនពេក​។​
​ការ​រលាក​ក្រពះ អាច​កើតឡើង​ភ្លាមៗ ឬ​អាច​កើតឡើង​យឺតៗ​។ នៅក្នុង​ករណី​មួយ​ចំនួន ជំងឺ​រលាក​ក្រពះ អាច​បណ្ដាលឱ្យ​កើតមាន​ដំបៅ និង​ការកើនឡើង​ហានិភ័យ នៃ​ជំងឺ​មហារីកក្រពះ​។
 
​សញ្ញា និង​រោគសញ្ញា នៃ​ជំងឺ​រលាក​ក្រពះ​រួមមាន ៖
•​    ​ការឈឺចាប់ ឬ​ក្រហាយ​នៅក្នុង​ពោះ​ផ្នែក​ខាងលើ ដែល​អាច​កាន់តែ​អាក្រក់ ឬ​មាន​ភាពប្រសើរ នៅពេល​បរិភោគ​អាហារ​
•​    ​ចង់​ក្អួត​
•​    ​ក្អួត​
•​    ​មាន​អារម្មណ៍​ថា តឹង​ពោះ​ផ្នែក​ខាងលើ បន្ទាប់​ពី​ការបរិភោគ​អាហារ​។​
 
​ជំងឺ​រលាក​ក្រពះ ពេលខ្លះ មិន​បង្ក​ឱ្យ​មាន​រោគសញ្ញា​ណាមួយ គួរឱ្យកត់សំគាល់​ឡើយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com