ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ នាយកអនុវិទ្យាល័យគោកខ្ពស់ ស្នើអាជ្ញាធរជុសជុលផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្ស
08, Oct 2022 , 12:59 pm        
រូបភាព
ដោយ៖ រ៉ត ណៅ

ស្រុកបន្ទាយអំពិល, ខេត្តឧត្ដរមានជ័យ៖ ផ្លូវថ្នល់ជាច្រើនខ្សែ នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំបិល ខេត្តឧត្ដរមានជ័យ បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងកត្តាមនុស្ស។ ផ្លូវខ្លះមានជង្ហុក និងខ្លះត្រូវទឹកលិច បានបង្កការលំបាកដល់ការធ្វើដំណើររបស់សិស្សានុសិស្ស នៃអនុវិទ្យាល័យគោកខ្ពស់។ 


 
លោក សាត ប៊ុនណាត នាយកអនុវិទ្យាល័យគោកខ្ពស់ បានរៀបរាប់ថា បច្ចុប្បន្ន ការធ្វើដំណើរមកសាលារៀនរបស់សិស្ស មានសភាពយឺតយ៉ាវ ដោយសារផ្លូវជង្ហុកធំតូច រអិល និងលិចលង់ដោយជំនន់ទឹកភ្លៀង។ បញ្ហាប្រឈមមួយនេះ ក៏កំពុងប៉ះពាល់ដល់អារម្មណ៍សិក្សា និងការបង្រៀនរបស់គ្រូ និងសិស្សផងដែរ។ នាយកវិទ្យាល័យរូបនេះ បានដឹងពីបញ្ហាប្រឈម និងពុំបានអនុវត្តវិន័យតឹងតែងចំពោះសិស្សមករៀនយឺតនោះទេ។ជុំវិញបញ្ហានេះ លោក សាត់ ប៊ុនណាត បានស្នើអាជ្ញាធរជុសជុលផ្លូវ ក្រោយទឹកស្រក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្ស៕ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

លោក សាត ប៊ុនណាត នាយកអនុវិទ្យាល័យគោកខ្ពស់ 

Tag:
 អប់រំ
  វិទ្យាល័យគោកខ្ពស់
© រក្សាសិទ្ធិដោយ thmeythmey.com