ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ មណ្ឌលសុខភាពកំពង់ស្វាយ មានបុគ្គលិកពេទ្យគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសុខភាពដល់ពលរដ្ឋ
08, Oct 2022 , 2:29 pm        
រូបភាព
ដោយ៖ ឡាន់ យាកលិញ-លីន ម៉ូលីត្តា
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ នៅមណ្ឌលសុខភាពកំពង់ស្វាយ មានបុគ្គលិកសរុប ៨នាក់ កំពុងផ្តល់សេវាសុខភាព ជូនដល់ពលរដ្ឋ។ នេះបើតាមលោក ស៊ុន សុភី ប្រធានមណ្ឌលសុខភាពកំពង់ស្វាយ ដោយលោកបានឱ្យដឹងទៀតថា ក្នុងចំណោមបុគ្គលិកទាំងអស់ មានឆ្មបកម្រិតមធ្យម ឆ្មបបឋម និងបុគ្គលិករដ្ឋបាល។ សម្រាប់ប្រធានមណ្ឌលសុខភាពរូបនេះ ចំនួនបុគ្គលិកនេះ គឺគ្រប់គ្រាន់នៅក្នុងការផ្តល់សេវាសុខភាពផ្សេងៗដល់ពលរដ្ឋ ដែលមានដូចជា សេវាពិគ្រោះជំងឺក្រៅ ពិនិត្យផ្ទៃពោះ ពន្យារកំណើត ពិនិត្យមហារីកមាត់ស្បួន និងចាក់វ៉ាក់សាំងនានាជាដើម។

 
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
ក្រៅពីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាព្យាបាលជំងឺដល់ពលរដ្ឋ លោក ស៊ុន សុភី អះអាងថា មណ្ឌលភាព ក៏បានបែងចែកវេនប្រចាំការ២៤ម៉ោង ដើម្បីរង់ចាំផ្តល់ការព្យាបាលដល់ពលរដ្ឋផងដែរ។ «មានវេនយាម ២៤ម៉ោង ប៉ុន្តែក៏មានករណីចន្លោះខ្លះ។ ចន្លោះជួនកាលម៉ោងបាយ អាចមានចន្លោះ។ វាមិនបាន២៤ម៉ោង(រហូត)ទេ»។ លោក ស៊ុន សុភី ពន្យល់បន្ថែមដូច្នេះ រួចបន្តថា ក្នុងមួយថ្ងៃៗ មានពលរដ្ឋ ចន្លោះពី៣០-៤០នាក់ ឬប្រមាណ៧០០នាក់ជាមធ្យម ក្នុងមួយខែ បានមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាព នៅមណ្ឌលសុខភាព។
 
ជុំវិញសម្ភារ និងបរិក្ខា ក្នុងការព្យាបាលជំងឺវិញ ប្រធានមណ្ឌលសុខភាពរូបនេះ ក៏បញ្ជាក់ថា មានគ្រប់គ្រាន់ផងដែរ ខណៈថ្នាំសង្កូវនៅមណ្ឌលសុខភាព ក៏មិនមានបញ្ហានោះទេ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 យុវជនឃុំកំពង់ស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com