ជាតិ
យុវជនសកម្ម សេវាល្អ
ក្នុងឆ្នាំ២០២១ អាជ្ញាធរសង្កាត់បន្សាយរាក់់ចំណាយថវិកា២៦៤លានរៀលជួសជុលផ្លូវក្នុងមូលដ្ឋាន
08, Oct 2022 , 3:59 pm        
រូបភាព
ដោយ៖ និល លួម (យុវជនសង្កាត់បន្សាយរាក់)
 
ក្រុងសំរោង, ​ឧត្តរមានជ័យ៖ កាលពីឆ្នាំ២០២១កន្លងទៅ អាជ្ញាធរសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានសម្រេចការជួសជុលផ្លូវក្រួសក្រហម ក្នុងមូលដ្ឋានរបស់ខ្លួនប្រមាណ ១០គីឡូម៉ែត្រ។ ការជួសជុលផ្លូវនេះ លោក ប្រាក់ សារ៉ន ចៅសង្កាត់បន្សាយរាក់ អះអាងថា ចំណាយថវិកាមូលនិធិសង្កាត់ចំនួន  ២៦៤​លានរៀល។ លោកបន្ថែមទៀតថា ការជួសជុលផ្លូវប្រមាណ ១០គីឡូម៉ែត្រ ក្នុងនោះផ្លូវចម្ងាយប្រមាណ៣គីឡូម៉ែត្រក្នុងភូមិកំណប់, ភូមិកសិទេពពោធិវង្ស ៣គីឡូម៉ែត្រ, ភូមិត្រពាំងម្អមសែនជ័យ ៣គីឡូម៉ែត្រ, ភូមិបន្សាយរាក់ ៥០០ម៉ែត្រ និង ភូមិ៥០០ម៉ែត្រ  ផងដែរ។

 
ដើម្បីជម្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ជួសជុលផ្លូវ
  សង្កាត់បន្សាយរាក់
© រក្សាសិទ្ធិដោយ thmeythmey.com