ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ នាយកអនុវិទ្យាល័យគោកខ្ពស់ លើកឡើងពីផែនការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុង សាលាខ្លួន
08, Oct 2022 , 7:59 pm        
រូបភាព
ដោយ៖ រ៉ត ណៅ(យុវជនឃុំគោកខ្ពស់)
 
ស្រុកបន្ទាយអំពិល, ខេត្តឧត្ដរមានជ័យ៖ រយៈពេល១ឆ្នាំចុងក្រោយនេះ បារីអេឡិចត្រូនិក ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្ដាញសង្គមនានា ជាពិសេសបណ្តាញសង្គមហ្វេសប៊ុក និង TikTok។ ការលេចចេញនូវបារីប្រភេទថ្មី បានក្លាយជាកង្វល់របស់អនុវិទ្យាល័យគោកខ្ពស់ ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំបិល ខេត្តឧត្ដរមានជ័យ ។


 
នាយកអនុវិទ្យាល័យគោកខ្ពស់ លោក សាត ប៊ុនណាត បានបង្ហាញក្ដីបារម្ភសិស្សប្រើប្រាស់បារីអេឡិចត្រូនិក ដែលអាចប៉ះពាល់ដល់ការសិក្សា និងខ្ទង់ចំណាយរបស់សិស្សានុសិស្ស។ លោក អះអាងថា បច្ចុប្បន្ន សិស្សចូលចិត្តដើរលេងច្រើន ស្របពេល អាណាព្យាបាលក៏ពុំបានតាមដានជាប់លាប់។ លោក ព្រួយបារម្ភសិស្សមួយចំនួនភ្លើតភ្លើន លង់ខ្លួនប្រើប្រាស់បារីអេឡិចត្រូនិក ក្រោមរូបភាពផ្សព្វផ្សាយមួយចំនួន។  
 
បារីអេឡិចត្រូនិក បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ។ 
 
ជុំវិញបញ្ហានេះ លោក សាត ប៊ុនណាត បានដាក់វិធានការទប់ស្កាត់កុំមានករណីប្រើប្រាស់បារីអេឡិចត្រូនិកក្នុងសាលា តាមរយៈការណែនាំ និងចាត់តាំងឱ្យប្រធានថ្នាក់តាមដាន។ លើសពីនោះ លោក ក៏ស្នើឱ្យអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធជួយតាមដានសកម្មភាពសិក្សាឱ្យបានដិតដល់។ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 អប់រំ
  វិទ្យាល័យគោកខ្ពស់
© រក្សាសិទ្ធិដោយ thmeythmey.com