ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មណ្ឌលសុខភាពអន្លង់ត្នោត កំពុងផ្តល់សេវាពិនិត្យសុខភាពយ៉ាងល្អដល់ស្ត្រីមានផ្ទៃពោះ
09, Oct 2022 , 5:29 pm        
រូបភាព
ដោយ៖ ព្រំ វិសាល និង ផាន់ សុកហួយ (យុវជនឃុំអន្លង់ត្នោត)
 
ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ មណ្ឌលសុខភាពអន្លង់ត្នោត ទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រមាណ២ខែនេះប៉ុណ្ណោះ។ អ្នកស្រី សំ ស៊ីដា ប្រធានមណ្ឌលសុខភាពឃុំអន្លង់ត្នោត បានលើកឡើងថា ពលរដ្ឋដែលមកទទួលសេវានៅមណ្ឌលសុខភាពនេះ មានជាមធ្យមពី ១៥០ ទៅ៣០០នាក់ ក្នុងមួយខែ ក្នុងនោះស្រ្តីមានផ្ទៃពោះមានពី ១០ ទៅ ១៥នាក់ ក្នុងមួយខែ។ ជុំវិញការផ្តល់សេវានៅមណ្ឌលសុខភាពនេះ អ្នកស្រី ស៊ុក សន ជាស្ត្រីមានផ្ទៃពោះមួយរូបនៅក្នុងឃុំអន្លង់ត្នោត បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនៅមណ្ឌល ក៏បានយកចិត្តទុកដាក់យ៉ាងល្អ នៅពេលខ្លួនទៅទទួលសេវា។


 
បើតាមអ្នកស្រី ស៊ុក សន  ខ្លួនបានទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពនេះ ២-៣លើកហើយ តាំងពីមណ្ឌលសុខភាពចាប់ផ្តើមបើក ព្រោះវាមានទីតាំងនៅជិតផ្ទះ ងាយស្រួលធ្វើដំណើរទៅមក។ អ្នកស្រី ស៊ុក សន ស្ត្រីវ័យ៣២ឆ្នាំរូបនេះ ក៏លើកទឹកចិត្តស្ត្រីមានផ្ទៃពោះផ្សេងទៀត ឱ្យទៅទទួលសេវានៅមណ្ឌលសុខភាពអន្លង់ត្នោតឱ្យបានគ្រប់ៗគ្នាដែរ ព្រោះសេវាល្អ និងជិតផ្ទះស្រាប់។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 សុខភាព
  សំ ស៊ីដា
© រក្សាសិទ្ធិដោយ thmeythmey.com