ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អ្នកស្រី ប៊ិន ស៊ីវឡា ប្រាប់មូលហេតុដែលធ្វើឱ្យហិង្សាក្នុងគ្រួសារនៅឃុំអន្លង់ត្នោតថយចុះ
09, Oct 2022 , 8:59 pm        
រូបភាព
ដោយ៖ ព្រំ វិសាល និង ផាន់ សុកហួយ  (យុវជនឃុំអន្លង់ត្នោត)
 
ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ ស្ថានភាពអំពើហិង្សារក្នុងគ្រួសារ នៅក្នុងឃុំអន្លង់ត្នោត បានថយចុះគួរឱ្យកត់សម្គាល់ ខណៈក្នុងឆ្នាំ២០២២នេះ មានកើតឡើងតែ១ករណីប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់ អ្នកស្រី ប៊ិន ស៊ីវឡា ដែលជាមេឃុំ។ មេឃុំរូបនេះ ពន្យល់ថាកត្តាដែលនាំឱ្យហិង្សាថយចុះ គឺដោយសារតែចំណេះដឹងពលរដ្ឋកើនឡើង ស្ថានភាពជីវភាពគ្រួសារប្រសើរជាងមុន និងការអប់រំផ្សព្វផ្សាយដល់មូលដា្ឋនរបស់អាជ្ញាធរពាក់ព័ន្ធ។ «នៅក្នុងឆ្នាំ២០២២នេះ(អំពើហិង្សាក្នុងគ្រួសារ) មានការកាត់បន្ថយច្រើន ដោយសារកត្តាជីវភាពគ្រាន់បើជាងមុន។ ទី២ គឺនៅក្នុងគ្រួសារមានការយល់ដឹង ដោយសារការផ្សព្វផ្សាយរបស់យើងវាដល់ទៅមូលដ្ឋាន»។ នេះជាការពន្យល់របស់អ្នកស្រី ប៊ិន ស៊ីវឡា មេឃុំអន្លង់ត្នោត ដោយមេឃុំរូបនេះ បន្តទៀតថាអាជ្ញាធរឃុំ ក៏បានប្រើប្រាស់បណ្តាញសង្គម ក្នុងការផ្សព្វផ្សាយទៅដល់ពលរដ្ឋ អំពីផលប៉ះពាល់នៃអំពើហិង្សានេះដែរ។

 
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 
 
 
បើតាមអ្នកស្រី ប៊ិន ស៊ីវឡា នៅអំឡុងពេលវិបត្តិកូវីដ-១៩ អំពើហិង្សានៅក្នុងឃុំ កើតមានឡើងច្រើន ពោលគឺប្រមាណ ១៥ ទៅ ២០ករណី ដោយសារប្រចណ្ឌ កត្តាជីវភាព និងករប្រើប្រាស់គ្រឿងស្រវឹងជាដើម។ ដើម្បីចូលរួមក្នុងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ នៅក្នុងឃុំ មេឃុំអន្លង់ត្នោត នៅតែបន្តការងារអប់រំ និងផ្សព្វផ្សាយដល់ពលរដ្ឋ។ ទន្ទឹមនឹងនេះ អ្នកស្រី ប៊ិន ស៊ីវឡា ក៏សំណូមពរឱ្យពលរដ្ឋក្នុងឃុំ បង្កើនការយោគយល់គ្នានៅក្នុងគ្រួសារ និងចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលុបបំបាត់អំពើហិង្សានៅក្នុងឃុំ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 អំពើហិង្សា
  អន្លង់ត្នោត
  ប៊ិន ស៊ីវឡា
 សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com