ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ នាយកអនុវិទ្យាល័យកោះរំដួល បារម្ភសិស្សប្រើបារីអេឡិចត្រូនិកតាមការអូសទាញពីសង្គម
09, Oct 2022 , 10:29 pm        
រូបភាព
ដោយ៖ ឈីន សុខគុន (យុវជនឃុំអន្សាចំបក់)

ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ នាយកអនុវិទ្យាល័យកោះរំដួល នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រួយបារម្ភសិស្សប្រើប្រាស់បារីអេឡិចត្រូនិក តាមការអូសទាញសង្គម ព្រោះកន្លងទៅ ធ្លាប់មានសិស្ស ឬសហគមន៍ខាងក្រៅចូលមកប្រើប្រាស់គ្រឿងញៀន និងកៀរគរសិស្សសាលាខ្លួន។


 
នាយកអនុវិទ្យាល័យកោះរំដួល លោកស្រី កែវ ប៉ូច បានបង្ហាញក្ដីកង្វល់បារីអេឡិចត្រូនិក អាចប៉ះពាល់ដល់ការសិក្សារបស់សិស្សក្នុងអនុវិទ្យាល័យខ្លួន និងបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពសិស្សទៀតផង។

លោកស្រី កែវ ប៉ូច នាយកអនុវិទ្យាល័យកោះរំដួល នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
 
លោកស្រី កែវ ប៉ូច ចាត់ទុកបារីអេឡិចត្រូនិក គឺជាគ្រឿងញៀន ដែលកំពុងដុតបំផ្លាញដល់ចំណេះដឹង និងថវិការបស់សិស្សានុសិស្ស។ មិនតែប៉ុណ្ណោះ បារីប្រភេទថ្មីនេះ ក៏អាចនាំឱ្យកើតមានក្មេងទំនើង បង្កអសន្តិសុខសង្គមផងដែរ។ ចំពោះមុខ នាយកអនុវិទ្យាល័យរូបនេះ ប្ដេជ្ញាលុបបំបាត់បារីអេឡិចត្រូនិក តាមរយៈការណែនាំទាំងក្នុងបន្ទប់សិស្ស និងដងទង់ជាតិ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំសាលា បានអញ្ជីញសមត្ថិកិច្ចជួយផ្សព្វផ្សាយ និងចាត់វិធានការអប់រំបន្ទាន់ ក្នុងករណីមានសិស្សលួចប្រើប្រាស់បារីអេឡិចត្រូនិក៕ 
 
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

យុវជន ងឹម វណ្ណៈរិទ្ធីយ៉ា សិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យកោះរំដួល


យុវតី ហេង សុខពីសី សិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យកោះរំដួល


Tag:
 អប់រំ
  អនុវិទ្យាល័យកោះរំដួល
© រក្សាសិទ្ធិដោយ thmeythmey.com