ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ល្បែងស៊ីសងក្នុងឃុំក្បាលត្រាចស្ងប់ស្ងាត់ ក្រោយចំណាត់ការក្ដៅពីកម្លាំងសមត្ថកិច្ចឃុំ
10, Oct 2022 , 7:59 am        
រូបភាព
ដោយ៖ ដៀប ចាន់លីកា (យុវជនឃុំក្បាលត្រាច)

ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ ថ្មីៗនេះ កម្លាំងសមត្ថកិច្ចឃុំក្បាលត្រាច បានអុនវត្តចំណាត់ការក្ដៅ លើអ្នកប្រព្រឹត្តបទល្មើសល្បែងស៊ីសងគ្រប់ទម្រង់ ក្នុងមូលដ្ឋានខ្លួន។ បន្ទាប់ពីអនុវត្តពីចំណាត់ការនេះមក លោក ខែម ថូ នាយករងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំក្បាលត្រាច អះអាងថា ក្នុងឃុំខ្លួនមិនមានទៀតឡើយ នូវសកម្មភាពល្បែងស៊ីសងទាំងនោះ។ ដ្បិតបច្ចុប្បន្នការលេងល្បែងស៊ីសងក្នុងឃុំក្បាលត្រាច មិនមានសកម្មភាព ប៉ុន្តែនាយករងប៉ុស្តិ៍នគរបាលរូបនេះ លើកឡើងថា សមត្ថកិច្ចនៅតែយកចិត្តទុកដាក់ និង ចុះតាមដាន តាមមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីប្រាកដថា ពិតជាគ្មានសកម្មភាពល្បែងស៊ីសងក្នុងមូលដ្ឋានខ្លួន។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ល្បែងស៊ីសង
  ក្បាលត្រាច
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com