អត្ថបទពាណិជ្ជកម្ម
តើអ្នកត្រៀមខ្លួនហើយនៅ? កាន់តែចំណេញ ទិញ1 ថែម3 ជាមួយប្រូម៉ូសិន OPPO Reno SUPERFANS Festival ចំពោះ Reno8 Series & Reno7 Series
11, Oct 2022 , 10:29 am        
រូបភាព
 តើស្មាតហ្វូនស៊េរីមួយណា ដែលយើងគួរណែនាំអ្នក ឲ្យស័ក្កិសមទៅនឹងបរិបទសម័យថ្មី? សម្រាប់អ្នកមានបំណងផ្លាស់ប្តូរទូរស័ព្ទថ្មី ឬទិញទូរស័ព្ទជាកាដូ តើអ្នកត្រៀមខ្លួនហើយនៅ?
 
ដូចដែលលោកអ្នកបានដឹងថា Reno Series ជាស្មាតហ្វូនលេចធ្លោលើរចនាបថ បច្ចេកវិទ្យា ជាពិសេសវិវត្តន៍លើកាមេរ៉ា ដែលជួយដល់គុណភាពនៃការថតរូប ពីមួយជំនាន់ទៅមួយជំនាន់ ឲ្យកាន់តែប្រសើរ និងស្រស់ស្អាត។ ដូចនេះកុំឲ្យខាតពេល យើងសូមណែនាំនូវស្មាតហ្វូន Reno Series ពីរជំនាន់ចុងក្រោយ ជាមួយការផ្តល់ជូនយ៉ាងពិសេស ដល់អតិថិជនចាប់ ពីថ្ងៃនេះដល់ថ្ងៃទី16​ ខែតុលា ឆ្នាំ2022។
 

 
កាន់តែចំណេញ ទិញ1 ថែម3 ជាមួយប្រូម៉ូសិន OPPO Reno SUPERFANS Festival សម្រាប់ស្មាតហ្វូន Reno8 Series និង Reno7 Series សម្រាប់លោកអ្នកដែលទិញស្មាតហ្វូន Reno8 5G | Reno8 Z 5G | Reno8 | Reno7 Z 5G | Reno7 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានា នឹងមានការថែមជូនកញ្ចប់កាដូដូចខាងក្រោម៖ 
 
ទិញ OPPO Reno8 Series នឹងទទួលបាន ៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29), កាតាបស្ពាយដ៏ស្រស់ស្អាត​ (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ ។
ទិញ OPPO Reno7 Series នឹងទទួលបាន ៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 3 ខែ ។
 
អ្វីដែលពិសេសក្នុងឱកាស OPPO Reno SUPERFANS Festival នឹងមានអ្វីពិសេសដល់អ្នកគាំទ្រ ដូចនេះកុំភ្លេចរង់ចាំតាមដានលើផេកហ្វេសប៊ុក OPPO ទាំងអស់គ្នា។ នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?
 


ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេកហ្វេសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ៖
 
 
បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន​ 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ​ ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេកផ្លូវការរបស់ OPPO ៕





(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com