ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផល​អាក្រក់ នៃ​ការចូល​គេង​យប់
12, Oct 2022 , 6:59 am        
រូបភាព
តើ​ការចូល​គេង​យប់ ផ្តល់​ផល​អាក្រក់​អ្វី​ខ្លះ​ដល់​អ្នក​? តើ​វា​ពិតជា​មិនល្អ​មែនឬ បើ​គ្រាន់តែ​ចូល​គេង​យប់​សោះ​? បើ​អ្នក​មាន​ចម្ងល់ អ្នក​អាច​អាន​អត្ថបទ​នេះ​បាន នោះ​អ្នកនឹង​យល់ច្បាស់​ពី​បញ្ហា​ទាំងនេះ​។​

 
  • ​    ​បើ​អ្នក​ចូល​គេង​យប់ ស្បែក​អ្នកនឹង​ឆាប់​ចាស់ ព្រោះ​ចន្លោះ​ពេល​ពី​ម៉ោង ១០ ដល់​ម៉ោង​២ ស្បែក​អ្នក​កំពុង​ដែល​បញ្ចេញ​សម្រាម ចេញមកក្រៅ​ទាំង​អស់ ដូចនេះ បើ​អ្នក​មិន​ទាន់​  ចូល​គេង នោះ​រន្ធ​រោម​អ្នកនឹង​បើក​ធំ ហើយ​វា​នឹង​ស្រូប​យក​សារធាតុ​កង្វក់​ទាំងឡាយ ចូលទៅ​ក្នុង​ស្បែក​អ្នក ជា​ហេតុ​ធ្វើឲ្យ​វា​ឆាប់​ចាស់​។​
  • ​    ​វា​ប៉ះពាល់​ដល់​ភ្នែក​អ្នក​ខ្លាំងណាស់ ព្រោះ​អ្នក​បើក​ភ្នែក​ក្នុង​រយៈពេល​វែង ជា​ហេតុ​ធ្វើ​ឲ្យ​វាហ​ត់ ហើយ​មើល​អ្វី​មិន​ច្បាស់​ឡើយ ព្រោះ​ចក្ខុវិញ្ញាណ​របស់​អ្នក​ចុះ​ខ្សោយ​។​
  •     ​វា​នឹង​ប៉ះពាល់​ដល់​ក្រពះ​អ្នក​ខ្លាំងណាស់ ព្រោះ​បើ​អ្នក​ចូល​គេង​យប់ ជាតិ​អាស៊ីត​នឹង​បញ្ចេញ​មក​ប៉ះ​នឹង​ក្រពះ​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​រលាក​ក្រពះ បើ​អ្នក​គេង​យប់​ជ្រៅ​    រៀងរាល់ថ្ងៃ​។​
  •     ​ការចងចាំ​អ្នកនឹង​ធ្លាក់ចុះ ខួរក្បាល​អ្នកនឹង​ប្រតិកម្ម​យឺត ជាងនេះទៅទៀត វា​នឹង​ធ្វើឲ្យ​អ្នក​ឈឺក្បាល ថែម​ទាំង​គេង​មិន​លក់​ទៀត​ផង ដោយសារ​តែ​ខួរក្បាល មិន​សម្រាក​បាន​  គ្រប់គ្រាន់ ហើយ​វា​នឹង​ធ្វើឲ្យ​អ្នក គ្មាន​អារម្មណ៍​មូល​។​
  •     ​ប្រពន្ធ័​ការពាររាងកាយ​អ្នកនឹង​ធ្លាក់ចុះ នោះ​អ្នកនឹង​តែងតែ​ឈឺ ដោយសារ​តែ​ពេល​យប់​គឺជា​ពេល​ដែល​កោសិកា​ថ្មី​ដុះ​ឡើង ដូចនេះ នៅពេល​ដែល​អ្នក​មិន​គេង វា​នឹង​បង្អាក់​ការរីកដុះដាល​នៃ​កោសិកា​ថ្មី ធ្វើឲ្យ​ប្រពន្ធ័​ការពារ​នោះ ធ្លាក់ចុះ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com