កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទះនារីពិភពលោក IFVB៖ ប្រេស៊ីល ជួបក្រុមការពារជើងឯកស៊ែប៊ី វគ្គផ្តាច់ព្រ័ត្រ
14, Oct 2022 , 11:39 am        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទះនារីប្រេស៊ីល(លឿង) និងអ៊ីតាលី(ខ្មៅ)។ រូបពី EN
ការប្រកួតរវាងក្រុមបាល់ទះនារីប្រេស៊ីល(លឿង) និងអ៊ីតាលី(ខ្មៅ)។ រូបពី EN
ដោយ:
ក្រុមកីឡាបាល់ទះក្នុងសាលនារីប្រេស៊ីល ត្រូវជួបម្ចាស់ការពារជើងឯកស៊ែប៊ី វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះនារីពិភពលោក IFVB Volleyball Women’s World Championship ឆ្នាំ២០២២។ ប្រេស៊ីល បានទម្លាក់អ៊ីតាលីដោយលទ្ធផល ៣-១សិត ឯស៊ែប៊ី ឈ្នះអាម៉េរិក ៣-១ ដូចគ្នា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសហូឡង់ ថ្ងៃទី១៣ ខែតុលា។

 
ជំនួបក្នុងទីក្រុង Apeldoorn ប្រទេសហូឡង់ ក្រុមបាល់ទះនារីប្រេស៊ីល បានយកឈ្នះអ៊ីតាលី ដោយលទ្ធផល ៣-១ សិត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងសិតទី១ ប្រេស៊ីល បើកការនាំមុខមុនដោយពិន្ទុប្រកៀកប្រកិតគ្នា ២៥-២៣។ យ៉ាងណាអ៊ីតាលី វាយបកមកវិញតាមបានស្មើក្នុងសិតទី២ ដោយលពិន្ទុប្រដេញប្រភើចគ្នា ២៥-២២។


 
ចូលដល់សិតទី៣ ក្រុមម្ចាស់ជើងឯក២សម័យកាលប្រេស៊ីល បាននាំមុខអ៊ីតាលី សារជាថ្មីដោយពិន្ទុ ២៦-២៤ និងបន្តឈ្នះនៅសិតទី៤ ដោយពិន្ទុដាច់ឆ្ងាយ ២៥-១៩។
 ចំណែកក្រុមម្ចាស់ការពារតំណែងជើងឯកស៊ែប៊ី បានយកឈ្នះអាម៉េរិក ដោយការប្រកួតដ៏ជក់ចិត្តក្នុងលទ្ធផល ៣-១ (២៥-២១, ២៥-២០, ១៧-២៥, ២៥-២៣)។
ប្រេស៊ីល នឹងត្រូវប្រជែងតំណែងជើងឯកជាមួយស៊ែប៊ី មុនអាម៉េរិក ដណ្តើមលេខ៣ជាមួយអ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទះនារីក្នុងសាល IFVB Volleyball Women’s World Championship 2022។
 
 ប្រេស៊ីល ដែលជាម្ចាស់ជើងឯក IFVB ផ្នែកនារី ២សម័យកាល បានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី១២របស់ខ្លួនទាំងលើកនេះ ខណៈស៊ែប៊ីម្ចាស់ជើងឯក៤សម័យ បង្ហាញខ្លួនជាលើកទី១០។
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅ ទីលានបាល់ទះក្នុងសាល OMA ក្រុង Apeldoorn ប្រទេសហូឡង់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង៩យប់ [ម៉ោងនៅកម្ពុជា]៕
 
 
 
 
 

Tag:
 កីឡាបាល់ទះ
  IFVB
© រក្សាសិទ្ធិដោយ thmeythmey.com