អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart​ Axiata សហការជាមួយក្រុមហ៊ុន Cartrack ដើម្បី​​​ផ្តល់សេវាគ្រប់គ្រង​យានជំនិះ​​លំដាប់ពិភព​លោក​ដំបូងបំផុតនៅកម្ពុជា
17, Oct 2022 , 2:43 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា កំពុងសហការ​ជាមួយ​ក្រុមហ៊ុន​​ Cartrack ដែលជា​ក្រុមហ៊ុន​ផ្តល់នូវប្រព័ន្ធ​​គ្រប់គ្រង​យាន​ជំនិះ​​ឈាន​មុខគេ​នៅ​លើពិភពលោក ដើម្បី​នាំយកប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ​ “​លំដាប់ពិភព​លោក​ដំបូងបំផុត” នៃ​​​សេវាគ្រប់គ្រង​យានជំនិះ​​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុមហ៊ុន Cartrack ដែលជា​ភ្លែតហ្វម​ផ្តល់​សេវាកម្ម​​សូហ្វវែរ​ចល័ត​ឈានមុខ​គេ​លើ​ពិភព​លោក ផ្តល់​ជូន​នូវដំណោះ​​​​ស្រាយ​វិភាគ​ទិន្នន័យ​ភ្លាមៗ ​សម្រាប់​ប្រព័ន្ទ​ដឹក​ជញ្ជូន​ឆ្លាតវៃ​ដល់​អតិថិជនជាង ១,៦លាន​នាក់ និង​ដៃគូ​​អាជីវកម្ម ៩៣ ០០០ ​នៅ​ ២៣​ប្រទេសទូទាំង​ពិភពលោក​។


 
ប្រព័ន្ធគ្រប់គ្រងយាន​ជំនិះរវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Cartrack (ស្ថិតក្រោម​ឈ្មោះ​ពាណិជ្ជកម្ម “Smart Fleet Management”) នឹង​មាន​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​​​​តម្រូវការ​របស់​ម្ចាស់​អាជីវកម្ម​គ្រប់ប្រភេទ ​ដែល​ត្រូវការដំណោះស្រាយលើប្រព័ន្ធ​​គ្រប់​គ្រង​យានជំនិះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​​ការចំណាយ​លើប្រតិបត្តិការ និងការ​គ្រប់គ្រងយាន​ជំនិះ​របស់​ខ្លួន។​​ សេវាកម្មប្រព័ន្ធគ្រប់គ្រងយានជំនិះដែលមានភាពច្នៃប្រឌិតទាំងនេះ មានតម្លៃសមរម្យ ដែលអតិថិជនជាម្ចាស់អាជីវកម្មគ្រប់ប្រភេទអាចទទួលបាននូវទិន្នន័យផ្សេងៗលើប្រព័ន្ធគ្រប់គ្រងយានជំនិះ ដែលជាជំនួយដល់ការធ្វើការសម្រេចចិត្តផ្សេងៗ។ លក្ខណៈ​ពិសេស​របស់ប្រព័ន្ធគ្រប់គ្រងយានជំនិះនេះ​រួម​មាន ​ការ​ពិនិត្យ​​តាម​ដាន​​លើយានជំនិះយ៉ាងទូលំទូលាយ​និងតាមពេលវេលាជាក់ស្តែង រួមទាំង​ព័ត៌មាន​​ស៊ីជម្រៅ​លើ​​ប្រតិបត្តិការ​យាន​ជំនិះ អាចសិក្សាពីអាកប្បកិរិយារបស់​អ្នកបើកបរ បូករួមការ​បណ្តុះបណ្តាលអំពីសេវាកម្មពីអ្នកឯកទេស  និង​ការគាំទ្រ​យ៉ាងពេញលេញក្រោយ​ពេល​លក់ ដោយ​ផ្ដល់របាយការណ៍យ៉ាងលម្អិត ​តាមរយ:ផ្ទាំងពត៌មានដែលមានភាព​ច្បាស់លាស់ ​និងងាយស្រួលយល់​។ 
 
ប្រព័ន្ធ​គ្រប់គ្រង​យាន​ជំនិះ​នេះអាចឱ្យ​ម្ចាស់​យាន​ជំនិះ​ ធ្វើការគ្រប់គ្រងពេញលេញ​ទៅលើ​យានជំនិះ​របស់ខ្លួន ​ជាមួយនឹង​ការ​រៀបចំផែនការ​ដឹក​ជញ្ជូន​ឆ្លាត​វៃ ការ​ពិនិត្យ​តាមដាន​ទាំងអ្នក​បើក​បរ ​ទាំងយានជំនិះ (រួមទាំងការតាមដានតាមពេលវេលាជាក់ស្តែង) របាយការណ៍អំពី​ចម្ងាយបើកបរ ការជូនដំណឹងអំពីការ​បើក​បរ​លើស​ល្បឿន របាយការណ៍​ចត​រថយន្ត របាយការណ៍​ឧបករណ៍​សិន​ស័រ (Sensor) ​​លើប្រេង​ឥន្ធនៈ ការផ្តល់សញ្ញា​លើ​​សីតុណ្ហភាពរថយន្ត និង​មុខងារ​ឆ្លាតវៃ​ជា​ច្រើន​ទៀត។ 


 
របាយការណ៍​​នឹងបញ្ជូនទៅម្ចាស់អាជីវកម្ម​​តាម​រយៈ​​ ​​ការ​​ផ្ញើ​សារដោយផ្ទាល់ភ្លាមៗ​តាម ​​កម្មវិធីទូរស័ព្ទ (អ៊ែប) ​និង វេបផតថល (web portal) ។ នេះ​ជាលើកទីមួយ​ហើយ​ដែលប្រព័ន្ធ​ដំណោះស្រាយ​ដ៏ទូលំទូលាយ​បែបនេះ​ត្រូវបាន​ផ្តល់ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្មគ្រប់​ទំហំ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​ជួយគ្រប់គ្រង​ការចំណាយ​របស់​ពួកគេ បង្កើន​ផលិតភាព និង​អនុញ្ញាតឱ្យម្ចាស់អជីវកម្ម​ទទួលបាន​សេវាកម្មគ្រប់គ្រងយានជំនិះដែល​មាន​​គុណភាព​​កាន់​​តែ​ប្រសើរ​​​នៅ​ក្នុង​​ទីផ្សារ​​កម្ពុជា។
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ “ក្នុងនាមជាក្រុមហ៊ុន​នាំមុខ​គេខាង​​ផ្នែក​​​ឌីជីថល​​នៅ​កម្ពុជា យើង​សូមស្វាគមន៍​​បច្ចេកវិទ្យា AI ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​មាន​ស្តង់ដារលក្ខណៈពិភពលោក​ដែល​ក្រុមហ៊ុន Cartrack ផ្តល់​ជូនដល់​អតិថិជន​ដែលជា​ក្រុមហ៊ុន​អាជីវកម្ម​ទាំង​អស់​របស់​យើង។ យើងមាន​ទំនុក​ចិត្តថា តាម​រយៈការ​ផ្តល់​សេវា​​ប្រព័ន្ធគ្រប់គ្រងយានជំនិះរបស់​ក្រុមហ៊ុន Cartrack ជូនដល់​​ក្រុមហ៊ុន​អាជីវកម្មនៅ​ទូទាំង ២៥​ខេត្តក្រុង យើង​នឹងផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ទាំង​អស់អាច​ពង្រីក​អាជីវកម្ម​របស់​​ពួកគេ លើក​កម្ពស់ប្រសិទ្ធភាព​ប្រើប្រាស់​​យានជំនិះ​ កាត់​បន្ថយ​ភាព​គ្មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​ប្រាក់ចំណេញ​កាន​់​តែ​កើនឡើង»។
 

 
Smart Fleet Management នឹង​មាន​ផ្ទាំងរបាយការណ៍លើការ​គ្រប់គ្រង​ដែល​ងាយស្រួល​យល់ផ្ដល់ជូនម្ចាសស់យានយន្ត។ តម្លៃនៃ​ប្រព័ន្ធគ្រប់គ្រងយានជំនិះ ​​​​មានច្រើន​ជម្រើស​ ដែលបំពេញតាម​តម្រូវការ​របស់​​អាជីវកម្ម​ខ្នាត​តូច មធ្យម និង​ខ្នាតធំ។
លោក Zak Calisto ស្ថាបនិក​និង​ជានាយកប្រតិបត្តិ​ក្រុមហ៊ុន Cartrack បានមាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន Cartrack កំណត់​ទិន្នន័យ​ដែលប្រមូល​បាន​ពី​ឧបករណ៍ IoT ទំនើប​របស់​ក្រុមហ៊ុន ដោយ​ប្រើប្រព័ន្ធសិក្សាដោយម៉ាស៊ីន Machine learning និង​​ការវិភាគ​ទិន្នន័យ ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវព័ត៌មានស៊ីជម្រៅ​​​​ជាជំនួយដល់ការ​ចាត់វិធានការ​បានប្រកប​ដោយ​​ភាព​វៃឆ្លាត និងជួយ​​លើក​កម្ពស់ដល់ការ​​ប្រតិបត្តិការផ្ទាល់កន្លែង​ និង​ទទួលបានលទ្ធផលល្អដល់​​​អាជីវកម្ម​។ យើង​​មាន​​ក្តី​រំភើប​​រីករាយ​​ក្នុង​​ការ​ចាប់​ដៃគូ​​ជាមួយ​​ក្រុមហ៊ុន Smart Axiata ដើម្បី​​គាំទ្រ​​ដល់​ម្ចាស់​​អាជីវកម្ម​ក្នុង​ស្រុក​​របស់​​កម្ពុជា​​ដែលជាផ្នែកសំខាន់ក្នុងការ​​ជួយ​ជំរុញ​​សេដ្ឋកិច្ចជាតិ»។
 
ដំណោះ​ស្រាយថ្មីនេះ​គឺជាផ្នែក​មួយ​នៃការ​ជំរុញ​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​លើកទឹក​ចិត្ត​ដល់​ការទទួល​​យក​ដំណោះស្រាយ​បែបឌីជីថល​សម្រាប់​អាជីវកម្ម​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។ Smart Fleet Management ត្រូវ​បាន​​រំពឹង​ថា​ ​នឹង​មាន​តម្រូវការ​ខ្ពស់​ពីសំណាក់​សហគ្រាស​ខ្នាត​តូច មធ្យម និងខ្នាតធំនៅ​​ព្រះរាជាណាចក្រកម្ពុជា ខណៈ​ដែល​ក្រុមហ៊ុនទាំង​នោះ​​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​​បង្កើន​ប្រសិទ្ធភាពលើ​ប្រតិបត្តិការ​ ​និង​កាត់បន្ថយការ​ចំណាយ​របស់​អាជីវកម្ម។
 
ក្រៅ​ពី​អត្ថប្រយោជន៍​នៃ​មុខងារ​សំខាន់ៗ​ដែលផ្តល់ជូនដោយ​ក្រុមហ៊ុន Cartrack ក្រុមហ៊ុន Smart Axiata ក៏ផ្តល់​​ជម្រើស​ជា​កញ្ចប់​ផលិត​ផល​​​ជាច្រើន​ប្រភេទ និង​គម្រោង​​ទូទាត់​ដែល​មានភាព​បត់បែន​ដោយ​​ផ្អែក​លើតម្រូវការ​របស់​អតិថិជន។
Smart Fleet Management នឹង​​ចាប់ផ្ដើម​ផ្តល់សេវា​ចាប់​ពី​ខែ​តុលា ឆ្នាំ២០២២ តទៅ។ សម្រាប់ព័ត៌មាន​លម្អិត សូមទាក់ទង​តាមរយៈ​អ៊ីមែល [email protected]
 
អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។
 
ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។
 
ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។
 
ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!
អំពីក្រុមហ៊ុន Cartrack

ក្រុមហ៊ុន Cartrack គឺជាក្រុមហ៊ុន​​​ផ្តល់សេវា​​ឈាន​មុខគេ​លើពិភព​លោកខាងផ្នែក​​សូហ្វវែរ​ចល័ត ​​និង​ប្រតិបត្តិការឆ្លាតវៃ​ដែលមានមូលដ្ឋានលើ​ខ្លោដ (IoT SaaS cloud) ដែលបង្កើន​គុណ​តម្លៃនៃ​ការ​ដឹកជញ្ជូន ការប្រតិបត្តិការ និង​ទិន្នន័យ​នៃលំហូរការងារ​តាមរយៈ​​ការ​ផ្តល់ជូននូវ​ការវិភាគ​ទិន្នន័យ​ក្នុង​ពេលជាក់​ស្តែង​ដ៏ឆ្លាត​វៃ​ដល់យានយន្ត និង បានតភ្ជាប់ឧបករណ៍​ជាង ១.៦០០.០០០គ្រឿង​។ ក្រុមហ៊ុន Cartrack ជួយអតិថិជនជា​សហគ្រាសរាប់​ពាន់នាក់​ក្នុង​ការ​ផ្លាស់ប្តូរការ​​ប្រតិបត្តិការ​នៅ​នឹង​កន្លែង​របស់​ពួកគេអោយទៅជាការប្រតិបត្តការតាមបែបឌីជីថល។ ភ្លែតហ្វម Cartrack SaaS ផ្តល់​ជូន​អតិថិជន​នូវ​ព័ត៌មាន​ស៊ីជម្រៅ​​​​​​​​​​ ​និង​ការវិភាគទិន្នន័យ​ផ្សេងៗ​គ្នា ដើម្បីបង្កើន​ប្រសិទ្ធភា​ពប្រតិបត្តិការ​អាជីវកម្ម និងកាត់បន្ថយ​កម្លាំងពលកម្មរបស់​ខ្លួន​​​ បង្កើន​ប្រសិទ្ធភាព កាត់​បន្ថយ​ការចំណាយ លើក​កម្ពស់​សុវត្ថិភាព តាមដាន​ផលប៉ះពា​ល់​ដល់បរិស្ថាន ជួយដល់ការអនុលោម​តាមច្បាប់ និងគ្រប់​គ្រង​ហានិភ័យ។
ក្រុមហ៊ុន Cartrack គឺជាអាជីវកម្មចម្រុះ​​ពេញលេញ (fully vertically integrated business) ដែល​មាន​អាជីវកម្ម​ជាច្រើនដូចជា ការ​រចនា​និង​ការផលិត​ឧបករណ៍ IoT បច្ចេកវិទ្យា GPS 2.0 ឈា​ន​មុខគេ​។ ក្រុម​ការងារ​​ដែល​មាន​បទពិសោធ​របស់​ក្រុមហ៊ុន​មាន​ភាពរហ័ស​រហួន ហើយ​ប្រតិបត្តិការ​ក្នុងក្រុមហ៊ុន​​អនុញ្ញាត​ឱ្យ​ពួកគេ​​នាំយកនូវ​​​គំនិត​​ច្នៃប្រឌិត ​​និង​ការផ្តួចផ្តើម​​គំនិតថ្មីៗ​ជាបន្តបន្ទាប់ទៅ​កាន់​ទីផ្សារ។ តាម​រយៈ​ការគ្រប់គ្រង​ប្រតិបត្តិការ​ទាំងមូល​របស់ខ្លួន ក្រុមហ៊ុន Cartrack អាច​ធានាបាន​នូវ​កម្រិត​ដ៏ខ្ពស់ នៃសេវា​កម្ម​អតិថិជន និងគុណភាព​នៅ​គ្រប់ទិដ្ឋភាព​ទាំងអស់​នៃដំណោះស្រាយ​របស់​ក្រុមហ៊ុន​។ ដូច្នេះ​ហើយបាន​ជាក្រុមហ៊ុន Cartrack អាច​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ និង​ភាពជឿជាក់​នៃ​ទិន្នន័យ IoT របស់ខ្លួន ដែល​ជា​គន្លឹះ​ក្នុង​ការផ្តល់​ឱ្យ​អតិថិជន​នូវ​ព័ត៌មាន​​ស៊ីជម្រៅដែល​អាចចាត់វិធានការបាន​សំខាន់ៗដែល​ពួកគេ​ត្រូវការ​ដើម្បី​ដំណើរការ និងលើក​កម្ពស់​​អាជីវកម្ម​របស់​ពួកគេ។ 
 
ក្រុមហ៊ុន Cartrack ផ្តោត​លើ​ភាព​ជាដៃគូជា​មួយអតិថិជន និងគាំទ្រពួកគេ​​តាម​​រយៈ​ដំណាក់កាល​នីមួយៗ​នៃដំណើរការ​ឌីជីថល​នីយកម្ម​របស់ខ្លួន។ ដោយ​ផ្តល់ជូន​​ការ​បណ្តុះ​បណ្តាល​អំពី​ភ្លែត​ហ្វម​​ឥតគិតថ្លៃ និង​មាន​អ្នក​ផ្តល់ជំនួយ​ក្នុង​ស្រុក​​នៅ​ក្នុង​ទីផ្សារ ក្រុមហ៊ុន Cartrack អាច​ធានា​បាន​នូវ​ការ​អនុវត្តប្រកបដោយ​ជោគ​ជ័យនៃការផ្ដល់សេវាកម្មជា​​ដំណោះស្រា​យ​​​របស់​ក្រុមហ៊ុន​ទៅកាន់​ក្រុមហ៊ុន​អាជីវកម្ម ស្រប​ពេលដែល​​ជួយ​​អតិថិជន​ឱ្យ​ក្លាយ​ជា​ដៃ​ក្រុមហ៊ុន​កាន់តែមាន​ភាពប្រកួត​ប្រជែង និង​ក្លាយជា​​អ្នក​នាំមុខ​គេ​​នៅ​ក្នុង​ឧស្សាហកម្មរបស់​ពួកគេ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com