ជាតិ
​​​ន​យោ​បាយ​ជាតិ​
នយោបាយផ្ដាច់ផ្លូវ! សម្ដេច ហ៊ុន សែន ប្រកាសលើកលែងទោសដល់អ្នកផ្ដាច់ខ្លួនពីលោក សម រង្ស៊ី
21, Oct 2022 , 9:34 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រកាសលើកលែងទោស និងផ្ដល់ផ្លូវនយោបាយ ដល់អ្នកដែលផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ តុលា។



នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាថ្មីម្ដងទៀតថា មិនលើកលែងទោស និងបើកផ្លូវនយោបាយ សម្រាប់លោក សម រង្ស៊ី ឡើយ។ មិនត្រឹមតែបិទច្រកនយោបាយលោក សម រង្ស៊ី ទេ សម្ដេច ហ៊ុន សែន ក៏កំពុងលេងនយោបាយទុកឱ្យមេដឹកនាំប្រឆាំងរូបនេះ រស់នៅឯកោផងដែរ។
 
ប្រមុខរដ្ឋាភិបាល បានប្រកាសលើកលែងទោស និងបើកផ្លូវនយោបាយ ដល់អ្នកពាក់ព័ន្ធនឹងបញ្ហានយោបាយ ដែលបានរត់ទៅក្រៅប្រទេស ជាមួយលោក សម រង្ស៊ី ដែរ។ បើតាមសម្ដេច ហ៊ុន សែន អ្នកដែលផ្ដាច់ខ្លួនចេញពីមេដឹកនាំក្រុមប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសនេះ នឹងមានឱកាសចូលស្រុក ហើយធានាបាននូវសិទ្ធធ្វើនយោបាយវិញ។
 
យុទ្ធសាស្រ្តផ្ដាច់ផ្លូវនយោបាយលោក សម រង្ស៊ី មួយទៀតនោះ គឺមេដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏ព្រមានប្ដឹងគណបក្សនយោបាយណា ដែលលួចមានទំនាក់ទំនង ឬមានលោក សម រង្ស៊ី ស្ថិតនៅពីក្រោយខ្នងផងដែរ ។
បើតាមសម្ដីប្រកាសក្ដែងៗជាញឹកញាប់របស់ប្រមុខរដ្ឋាភិបាល នាពេលចុងក្រោយនេះ ហាក់កំពុងតែធ្វើឱ្យដៃគូនយោបាយខ្លួនជាង២០ឆ្នាំនេះ ទាល់ច្រក ហើយបញ្ចប់អាជីពនយោបាយ។

Tag:
 សម រង្ស៊ី
  ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com