ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ដែល​អាច​ធ្វើឲ្យ​ក្រ​ពះមាន​សុខភាព​ល្អ​
22, Oct 2022 , 6:59 am        
រូបភាព
នៅពេល​ដែល​ក្រពះ​ឈឺ​ម្តងៗ វា​ពិតជា​ពិបាក​ណាស់ ហើយ​ថែមទាំង​ពិបាក​ទ្រាំ​ទៀតផង ដូចនេះ​តើ​មាន​វិធី​អ្វី​ដែល​អាច​ធ្វើឲ្យ​ក្រ​ពះមាន​សុខភាព​ល្អ​នោះ​?

 
​បើ​អ្នក​ចង់​ឲ្យ​ក្រពះ​អ្នក​មាន​សុខភាព​ល្អ អ្នក​អាច​ផឹក​ទឹកដោះគោ និង​ទឹក​ក្តៅ​បាន ប៉ុន្តែ​នៅ​ពេល​ព្រឹក​មិន​ត្រូវ​ផឹក​ទឹកដោះគោ​នៅ​ពោះ​ទទេរ​នោះទេ តែ​អ្នក​អាច​ផឹក​ក្រោយពេល​១​ទៅ​២​ម៉ោង​ក្រោយ​ពេលបាយ​ព្រឹក ។​
 
​នៅពេល​ដែល​ក្រពះ​អ្នក​មិន​ស្រួល អ្នក​ត្រូវ​តែ​បរិភោគ​តិច​ប៉ុន្តែ​បរិភោគ​ច្រើន​ពេល​។​
​អ្នក​អាច​បរិភោគ​សណ្តែកដី​បាន ដោយ​មុន​ពេលបាយ​អ្នក​អាច​បរិភោគ​ពី​៤​ទៅ​៦​គ្រាប់ ប៉ុន្តែ​មិន​ត្រូវ​បរិភោគ​ច្រើន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ក្រពះ​អ្នក​បាន​។​
​អ្នក​អាច​បរិភោគ​តៅ​ហ៊ូ ស្ពៃ​ស ការ៉ុត​បាន ព្រោះ​វា​សុទ្ធតែ​ល្អ​ចំពោះ​ក្រពះ​អ្នក​។​
 
​ផ្លែ​ប៉ោម ក្រូចថ្លុង ទំពាំងបាយជូ​រ ក្រូច សុទ្ធតែ​ជា​ផ្លែ​ឈើ​ដែល​ល្អ​ចំពោះ​ក្រពះ​អ្នក​។​
​អ្នក​ត្រូវ​តែមាន​ទម្លាប់​បរិភោគ​ឲ្យ​គ្រប់​៣​ពេល ឬ​លើស​៣​ពេល មិន​ត្រូវ​បរិភោគ​អាហារ​ពេលព្រឹក​ជាមួយ​អាហារ​ពេល​ថ្ងៃ​នោះ​ទេ ព្រោះ​វា​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ក្រពះ​អ្នក​ណាស់​។​
​នៅ​មុនពេល​ដែល​អ្នក​គេង​៣​ម៉ោង អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​នោះទេ ព្រោះ​វា​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ក្រពះ​អ្នក​ទាំងអស់​។​
 
​មិន​ត្រូវ​ជក់បារី ផឹកស្រារ កាហ្វេ និង​តែ​ក្រាស់​នោះទេ វា​សុទ្ធតែ​អាច​បំផ្លាញ​ក្រពះ​អ្នក​យ៉ាង​ងាយ​។​
​អ្នក​ត្រូវ​តែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន ដោយ​មិន​ត្រូវ​ភ្លេច​បរិភោគ​នោះទេ ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​គ្មាន​សុខភាព​ល្អ​។​
​នៅពេល​ដែល​អ្នក​មាន​ក្រពះ​មិន​ស្រួល អ្នក​មិន​គួរ​ហាត់ប្រាណ ឬ​ធ្វើ​ការងារ​ក្រោយពេល​បរិភោគ​ឆ្អែត​នោះទេ អ្នក​គួរតែ​សម្រាក​ដល់​អាហារ​រំលាយ​អស់​ទើប​ធ្វើ​ការងារ​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com