ជាតិ
ក្រសួងប្រៃសណីយ៍៖ ប្រយ័ត្ន​ការលួច​គណនីតេឡេក្រាមតាម Gift 74/100 Free Premium
21, Oct 2022 , 4:38 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នពីឧបាយកលបោកបញ្ជោតលួចគណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gift 74/100 Free Premium)។



ចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់ បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា(Gif) និងតំណភ្ជាប់ ដែលមើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាម។ ប្រសិនបើម្ចាស់គណនីតេឡេក្រាមចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) នឹងលួចយកគណនីតេឡេក្រាម។
 
ដូច្នេះ ដើម្បីបង្ការហានិភ័យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវឱ្យពលរដ្ឋធ្វើការត្រួតពិនិត្យរាល់រូបភាពមានចលនា(Gif) ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់ និងមិនត្រូវចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារឡើយ។ បើសិនម្ចាស់គណនីតេឡេក្រាមបានចុច សូមកុំបំពេញព័ត៌មានអ្វីទាំងអស់ សូមប្តូរលេខសម្ងាត់ និង ចាកចេញ (Sign Out) គ្រប់ឧបករណ៍ទាំងអស់ភ្លាម ជៀសវាងការបាត់បង់គណនី៕
 
 
 

Tag:
 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  បោកបញ្ជោត
  តេឡេក្រាម
© រក្សាសិទ្ធិដោយ thmeythmey.com