ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយោជន៍​បីយ៉ាង​ដែល​ត្រប់វែង​ផ្តល់​ឱ្យ​ចំពោះ​សុខភាព​
25, Oct 2022 , 6:59 am        
រូបភាព
ដោយសារ​តែ​ត្រប់វែង​មាន​សភាព​រឹង ដូច្នេះ​វា​អាច​ងាយ​នឹង​ប្រើ​សម្រាប់​ធ្វើ​ជា​ម្ហូប​បាន​យ៉ាង​ល្អ​ដូចជា ចៀន អាំង ស្ងោរ ដុត និង​ធ្វើ​ជ្រក់​ទៀតផង​។ ចំពោះ​មូលហេតុ​ដែល អ្នក​គួរតែ​ញ៉ាំ​ត្រប់វែង​នោះ​គឺ​មាន​ច្រើនណាស់ ប៉ុន្តែ​ខ្ញុំ​សូម​បង្ហាញ​អំពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព ៣​យ៉ាង​ដែល​ត្រប់​វែង   ផ្តល់ឱ្យ​។

បន្ថយ​ភាព​ចាស់​របស់​ស្បែក​
​ក្នុង​ត្រប់វែង​មាន​សូលុយស្យុង​ប្រឆាំង​នឹង​ភាព​ចាស់​ច្រើនណាស់ ហើយ​អ្វី​ដែល​ជា​រឿង​សាមញ្ញ​បំផុត​នោះ​គឺ​ការ​ញ៉ាំ​ត្រប់វែង​នោះ​តែម្តង​។ ត្រប់​វែង ២៣៦​ក្រាម​មាន​វីតាមីន E ០,៤​មី​លី​ក្រាម ដែល​វា​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​មួយ​ដែល​អាច​ជួយ​ថែរក្សា​កោសិកា​ឱ្យមាន​សុខភាព​ល្អ និង​ពន្យារ​ភាព​ចាស់​របស់​ស្បែក​បាន​ទៀត​។
ជំនួយ​ដល់​សុខភាព​ខួរក្បាល​
​សារធាតុ Folate ក្នុង​ត្រប់វែង​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ថែរក្សា​ខួរក្បាល​ឱ្យនៅ​ល្អ និង​សុខភាព​ល្អ​។ យោង​ទៅ​តាម​ការសិក្សា​បានឱ្យដឹងថា ជីវជាតិ​មួយ​នេះ​មាន​ប្រយោជន៍​ណាស់​សម្រាប់​ខួរក្បាល ព្រោះ​វា​ជួយ​បន្ថយឥទ្ធិពល​នៃ​ភាព​ចាស់​របស់​សរសៃប្រសាទ​។ ការ​ញ៉ាំ​ត្រប់វែង​ក៏​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​ដែរ សារធាតុ Folate ជួយ​បង្កើត​ទាំង​ខួរក្បាល និង​ខួរឆ្អឹងខ្នង​បាន​យ៉ាង​ត្រឹមត្រូវ​សម្រាប់​ទារក​ក្នុង​ផ្ទៃពោះ​។
ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
​ត្រប់វែង​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ច្រើន ហើយ ជាតិ​សរសៃ​នេះ​ដែរ​ក៏​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម ដើម្បី​បង្កា​រការ​បឺត​ស្រូប​ជាតិ​ខ្លាញ់​ក្នុង​របប​អាហា​រដែរ​។ ត្រប់វែង​ក៏មាន​សារធាតុ Niacin ឬ Vitamin B3 ដែល​ជា​ជីវជាតិ​ជួយ​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ទៀត​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com