ជាតិ
សង្គមជាតិ
បុរស៣នាក់ លួចនាំគ្រឿងញៀន១៦០គីឡូក្រាម ពីឡាវចូលកម្ពុជា ត្រូវសមត្ថកិច្ចស្កាត់ជាប់
26, Oct 2022 , 3:33 pm        
រូបភាព
កញ្ចប់គ្រឿងញៀនទាំង១៦៩គីឡូក្រាម ដែលត្រូវសមត្ថកិច្ចចាប់បាន (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
កញ្ចប់គ្រឿងញៀនទាំង១៦៩គីឡូក្រាម ដែលត្រូវសមត្ថកិច្ចចាប់បាន (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
សមត្ថកិច្ចកម្ពុជា ចាប់បានបុរស៣នាក់ ជាមួយគ្រឿងញៀន១៦០គីឡូក្រាម ដែលពួកគេ លួចនាំពីឡាវ ចូលមកកម្ពុជា។ មន្ទីរប្រឆាំងគ្រឿងញៀន ផ្សាយថា ពួកគេ ត្រូវចាប់ខ្លួន នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

 
មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បុរសជាជនល្មើសទាំង៣នាក់នោះ គឺជាជនជាតិខ្មែរ វ័យ៥៤ឆ្នាំ ជនជាតិវៀតណាម វ័យ៣៤ឆ្នាំ និងជនជាតិឡាវ វ័យ២៣ឆ្នាំ។ មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា៖«បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី»៕
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com