កីឡាអន្តរជាតិ
អន្តរជាតិ
Ryan Alonzo អត្តពលិកហ្វីលីពីនធ្វើបានកំណត់ត្រា Guinness World Record ពីការលោតអន្ទាក់
27, Oct 2022 , 8:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
Ryan Alonzo ដែលជាអត្តពលិកប្រទេសហ្វីលីពីនមួយរូប ធ្វើបានកំណត់ត្រា Guinness World Record ថ្មីមួយនិងជាលើកទីពីរសម្រាប់រូបគេ ពីការលោតអន្ទាក់បានចំនួនជុំច្រើនជាងគេលើពិភពលោក។ នេះបើតាមការប្រកាសរបស់សៀវភៅកំណត់ត្រា Guinness ក្នុងខែតុលានេះ។



បុរសដែលមានឈ្មោះហៅក្រៅថា ​Skipman ឬ បុរសនៃការលោកអន្ទាក់ មានវ័យ ៣៧ឆ្នាំ រូបនេះ ធ្វើបានកំណត់ត្រាថ្មីទីពីររបស់គេ ដោយលោតអន្ទាក់បង្វិលខ្សែជុំវិញដងខ្លួនបាន៣,៧៣១ជុំ ដែលកំណត់ត្រាចាស់របស់គេមានត្រឹមចំនួន ២,៤០៥ជុំតែប៉ុណ្ណោះ។
 
កំណត់ត្រាដំបូងបង្អស់របស់ Alonzo ធ្វើបានក្នុងឆ្នាំ ២០២១ នៅពេលដែលគេបានលោកអន្ទាក់ប្រើដៃ ដើម្បីបង្វិលខ្សែជុំវិញដងខ្លួនគេ បានដល់ចំនួន ៤០,៩៨០ជុំ ដោយការកំណត់ថេរវេលា រយៈពេល ១២ម៉ោង។ ប៉ុន្តែមិនមែនជាកំណត់ត្រា Guinness World Record ឡើយ ។ 
 
បុរសវ័យ ៣៥ឆ្នាំ បាននិយាយប្រាប់អ្នកកាសែតឱ្យដឹងថា ការតស៊ូគឺជាកត្តាទូទៅនឹងសំខាន់បំផុត ដែលនាំឱ្យគេបំបែកកំណត់ត្រាទាំងពីរនេះ។ Alonzo បានផ្តល់គុណតម្លៃដល់ការហ្វឹកហាត់រត់ម៉ារ៉ាតុង ដែលគេធ្លាប់ហាត់ពីមុនមក ដែលបានជួយដល់ការត្រៀមលក្ខណៈដល់រូប​គេទាំងផ្លូវកាយ​ និងផ្លូវផងដែរ។
 
សូមជម្រាបថា កីឡាលោតអន្ទាក់ ឬហៅជាភាសាអង់គ្លេស Skipping គឺជាប្រភេទនៃកីឡាមួយ ដែលតែងតែត្រូវបានក្រុមអត្តពលិកក្នុងកីឡានានា ប្រើសម្រាប់ហ្វឹកហាត់កំដៅសាច់ដុំមុនការប្រកួត ។ ប៉ុន្តែអត្តពលិកមួយចំនួនជុំវិញពិភពលោក បានស្នើឱ្យកីឡាលោកអន្ទាក់នេះ ប្រើក្នុងសកម្មភាពប្រជែងនៃព្រឹត្តិការណ៍នានា៕
 

Tag:
 Ryan Alonzo
  Guinness World Cup
© រក្សាសិទ្ធិដោយ thmeythmey.com