ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ ៥​ប្រភេទ​នេះ​អាច​បំបាត់​ការឈឺ​ក្បាល​បាន​
28, Jul 2023 , 6:59 am        
រូបភាព
ទឹកដោះគោ​
​ហេតុផល​ដ៏​ធំ​បំផុត​ដែលនាំឱ្យ​ឈឺក្បាល​នោះ​គឺ​ការ​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ការផ្អាក​ញ៉ាំ​គ្រឿង​ស្រវឹង និង​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន និង​មិន​ឱ្យ​ឈឺក្បាល   បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទឹកដោះគោ​ក៏​ជួយ​បង្កើន​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន ព្រមទាំង​ពោរពេញ​ទៅ​ដោយ​ជាតិ​រ៉ែ​ជាច្រើន​ទៀត​ដូចជា កាល់ស្យូម និង​ប៉ូ​តា​ស្យូម​ដែល​មាន​ឥទ្ធិពល​ទៅលើ​របប​អាហារ​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​។ តាម​ការស្រាវជ្រាវ​រក​ឃើញថា ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​តិច​មាន​ជាប់​ទាក់ទង​នឹង​ការ​ឧស្សាហ៍​កើត​បញ្ហា​ឈឺក្បាល​បែប​ប្រកាំង​ច្រើន​។ ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ​ឱ្យ​បាន​បី​ដង​រាល់​ថ្ងៃ​ដើម្បី​អាច​ពង្រឹង​ដល់​សម្ពាធ​ឈាម និង​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ទឹកនោម​ផ្អែម និង​ការ​ធាត់​ជ្រុល​បាន​។

 
ត្រី​សាល​ម៉ុង​
​ដើម្បី​កាត់បន្ថយ​អា​ការៈឈឺ​ក្បាល អាហារ​សម្បូរ​វីតាមីន​B ដូចជា វីតាមីន​B6, B12 និង Folic Acid គឺ​មាន​សារៈសំខាន់​ណាស់ ព្រមទាំង​អាច​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង​។ ហេតុដូច្នេះ​ហើយ​បានជា​ត្រី​សាល​ម៉ុង​ត្រូវបាន​ណែនាំ​ឱ្យ​ញ៉ាំ​ដើម្បី​បំបាត់​ការឈឺ​ក្បាល​។ ត្រី​សាល​ម៉ុង​តែមួយ​មុខ​មាន​វីតាមីន​B12 ច្រើន​រហូត​ដល់ ២៥០% នៃ​តម្រូវការ​ប្រចាំថ្ងៃ​។
ដំឡូង​បារាំង​
​ដំឡូងបារាំង​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម​ប្រភេទ Cantaloupes រហូតដល់ ៣៥​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​។ តែ​វា​ក៏​មាន​វីតាមីន​A, C និង B6 ផងដែរ ដែល​សុទ្ធសឹងតែ​អាច​ដោះស្រាយ​ការឈឺ​ក្បាល​បាន​។
ទឹក
​នេះ​មិនមែន​ជា​អាហារ​ទេ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ការឈឺ​ក្បាល​។
ផ្លែឈើ​រី​
​ផ្លែឈើ​រី​មាន​សារធាតុ​ជាច្រើន​ដែល​អាច​បំលែង​សារធាតុ Nitric Oxide ក្នុង​ឈាម ដើម្បី​ការពារ​ប្រឆាំង​នឹង​ការឈឺ​ក្បាល​៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com