ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​បញ្ចុះ​សម្ពាធ​ឈាម​ដែល​អាច​ធ្វើ​នៅផ្ទះ​ដោយ​ខ្លួនឯងបាន
27, Oct 2022 , 10:59 pm        
រូបភាព
 
​ជំងឺ​លើស​សម្ពាធ​ឈាម​ត្រូវបាន​គេ​ស្គាល់​ថា ជា​ជា​ឃាតករ​សម្លាប់​មនុស្ស​ជាច្រើន​។ ប៉ុន្តែ​អ្នក​អាច​ធ្វើបាន​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​នៅ​តាម​ផ្ទះ​ដោយ​ខ្លួនឯង និង​មិនបាច់​ប្រើ​ថ្នាំ​។​

 
​ខ្ទឹម​ស​
​ខ្ទឹមស​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​។ វា​ជួយ​បន្ថយ​ភាព​រឹង​ជាប់​នៃ​សរសៃឈាម​អាក់ទែ​តូចៗ​, ជីព​ចរ និង​ផ្លាស់ប្តូរ​ចង្វាក់​បេះដូង ព្រមទាំង​បំបាត់​អា​ការៈវិល​មុខ​, ស្ពឹក​ស្រពន់ និង​ផោម​។ អ្នក​គួរតែ​ទទួលទាន​ខ្ទឹម​សទាំង​ឆៅ​រាល់ថ្ងៃ និង​ចាំមើល​លទ្ធផល​របស់​វា​។
 
​ក្រូចឆ្មា​
​ក្រូចឆ្មា​សម្បូរ​ទៅ​ដោយ​វីតាមីន P ដែល​ត្រូវបាន​គេ​រក​ឃើញ​ក្នុង​ទឹក និង​សម្បក​របស់​វា​។ វីតាមីន​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ជួយ​ការពារ​កុំអោយ​សរសៃ​កា​ពី​ឡា​រី​ពុកផុយ​បាន​។ ផ្លែ​ក្រូចថ្លុង​ក៏​សម្បូរ​វីតាមីន P ដែរ ដែល​អាច​ជួយ​ពង្រឹង​ដល់​ថាមពល​របស់​សរសៃឈាម​អា​ក់ទែ​។ អាហារ​ពីរ​ប្រភេទ​នេះ​មាន​ប្រយោជន៍​ណាស់​ក្នុង​ការគ្រប់គ្រង​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​។
 
​ទឹក​បន្លែ​
​ទឹក​បន្លែ​ឆៅ ជាពិសេស​ការ៉ុត និង​ស្ពៃ​បៃតង​ចាស់ កិន​ជាមួយគ្នា ឬ​មួយ​មុខៗ​ផ្សេងៗ​សុទ្ធតែ​មាន​ប្រយោជន៍​ក្នុង​ការព្យាបាល​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​ទាំង​អស់​។ ដូច្នេះ​ចូរ​ទទួលទាន​ទឹក​ការ៉ុត ៣០០​មី​លី​លីត្រ ជាមួយនឹង ទឹក​ស្ពៃ​បៃតង​ចាស់ ២០០​មី​លី​លីត្រ​អោយបាន​រាល់​ថ្ងៃ​។
 
​ដំឡូង​
​ដំឡូង​ស្ងោរ​គឺជា​ឱសថ​ព្យាបាល​ដោយ​ខ្លួនឯង​ដ៏​ល្អ​បំផុត​សម្រាប់​បញ្ចុះ​សម្ពាធ​ឈាម​។ ដំឡូង​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម និង​ម៉ាញ៉េ​ស្យូម ដែល​មាន​ប្រយោជន៍​យ៉ាងខ្លាំង​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម​។​
 
​គ្រាប់​ឪឡឹក​
​គ្រាប់​ឪឡឹក​ត្រូវបាន​គេ​រកឃើញ​ថា មាន​ឥទ្ធិពល​ដ៏​មាន​ប្រយោជន៍​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម​៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com