កីឡាអន្តរជាតិ
អន្តរជាតិ
ផ្ទុះអាវុធក្នុងផ្សារទំនើប៖ អ្នកគិតលុយម្នាក់ស្លាប់ ឯកីឡាករ Arsenal ម្នាក់របួស ក្នុងចំណោម៥នាក់
28, Oct 2022 , 11:08 am        
រូបភាព
មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៥ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងការបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយកន្លែងនៅជិតទីក្រុង Milan ប្រទេសអ៊ីតាលី។ បើតាមការអះអាងរបស់ប៉ូលិសតំបន់ ក្នុងចំណោមអ្នករបួសក៏មានកីឡាករ Arsenal ម្នាក់ផងដែរ



បើតាមការចុះផ្សាយរបស់កាសែត BBC អ្នកគិតលុយក្នុងផ្សារទំនើបម្នាក់វ័យ ៣០ ឆ្នាំបានស្លាប់បន្ទាប់ពីបុរស់ដែលជាខ្មាន់កាំភ្លើងម្នាក់បើកការវាយប្រហារលើប្រជាពលរដក្ឋនៅក្នុងផ្សារទំនើបនោះ។
 
ក្រោយការវាយប្រហារ ក៏មានអ្នករងរបួសចំនួន៥នាក់ផងដែរ ហើយក្នុង​ចំណោម​អ្នក​របួសនោះ​មានកីឡាករ Pablo Mari របស់ Arsenal ដែលត្រូវបានក្លិប Monza នៃលីគកំពូលអ៊ីតាលី Serei A ​ខ្ចី​ជើង​។ 
 
Mari ខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ២៩ឆ្នាំ ត្រូវបានក្រុមកាំភ្លើងធំទិញពីក្រុម Flamengo នៃលីគកំពូលប្រេស៊ីលកាលពីឆ្នាំ២០២០។ ក្រោយបង្ហាញខ្លួនឱ្យ Arsenal ១២ប្រកួត រូបគេក៏ត្រូវអនុញ្ញាតឱ្យក្រុម Udinese ខ្ចីជើង មុនបន្តឱ្យក្រុម Monza ខ្ចីបន្តនៅឆ្នាំ២០២២ដដែលនោះ។
 
មកទល់ពេលនេះ ជនសង្ស័យ​អាយុ​៤៦​ឆ្នាំ​ត្រូវ​បាន​ឃាត់ខ្លួន​ ប៉ុន្តែយ៉ាងណាប៉ូលិសអ៊ីតាលី​បាន​ច្រានចោល​ហេតុការនេះមិនមែនជាអំពើ​ភេរវកម្មឡើយ។ មន្រ្តីប៉ូលិស អះអាងថា ខ្មាន់កាំភ្លើងមានបញ្ហាសុខភាពផ្លូវចិត្ត ហើយបានយកអាវុធនៅក្នុងផ្សារទំនើបនោះស្រាប់ដើម្បីបាញ់ប្រហារតេម្តង៕
 

Tag:
 Pablo Mari
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com