ដោយ៖ ណែម សុជាតា (យុវជនឃុំជុំគ្រៀល)
ស្រុកទឹកឈូ, កំពត៖ ពលរដ្ឋមានមូលដ្ឋាននៅក្នុងភូមិជុំគ្រៀល ខេត្តកំពត
លើកឡើងថា ការផ្ដល់សេវាសាធារណៈពីខាងអាជ្ញាធរឃុំគ្រៀលមានភាពល្អប្រសើរ ពោលគឺរហ័ស
និងមិនអស់កម្រៃឡើយ។
កន្លងមក សេវាកម្ម ដែលពួកគាត់ទៅស្វែងរកនៅសាលាឃុំ ដូចជា
សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ជាដើម។ ក្រៅពីសេវាល្អ និង រហ័ស
ក្នុងការរៀបចំឯកសារដែលពលរដ្ឋត្រូវការ ពលរដ្ឋអះអាងថា ម្ដងម្កាលឯកសារទាំងនោះ
ត្រូវបានអាជ្ញាធរយកមកជូនដល់ផ្ទះថែមទៀតផង។ ដោយឡែកមេឃុំជុំគ្រៀល លោក ហៃ សេង លើកឡើងថា
ការធ្វើអត្រានុកូលដ្ឋាន ជាសេវាដែលពលរដ្ឋមករកច្រើនជាងគេ ខណៈដែលការផ្តល់សេវាលើឯកសារទាំងនេះ
ឃុំមិនយកកម្រៃសេវាឡើយ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍ដូចតទៅ៖
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង
ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប
និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត
តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។
រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ
ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ
អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)