ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ពិត​អត់ថា​ការ​ហាត់ប្រាណ​ជួយ​ឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ​?
31, Oct 2022 , 6:59 am        
រូបភាព
​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​សម្រក​ទម្ងន់ ថែរក្សា​ទម្ងន់​ឱ្យ​នៅ​ធម្មតា បង្កើន​សាច់ដុំ ពង្រឹង​សុខភាព​បេះដូង​សរសៃឈាម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ល្អ​ចំពោះ​ឆ្អឹង​ទៀតផង​។

 
​ឆ្អឹង​គឺជា​ជាលិកា​មានជីវិត​ក្នុង​រាងកាយ មានន័យ​ថា វា​គួរតែ​ត្រូវ​បាន​ចិញ្ចឹម​ឱ្យមាន​សុខភាព​ល្អ​បំផុត ដើម្បី​បំពេញ​មុខងារ​បាន​យ៉ាង​ល្អ​។ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ច្រើន​ដូចជា កាល់ស្យូម វីតាមីន​D ម៉ាញ៉េ​ស្យូម ផូស្វ័​រ និង​ប្រូតេអ៊ីន​សុទ្ធតែ​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​ដើម្បី​រក្សា​ឆ្អឹង​មាន​សុខភាព​ល្អ​។
 
ការ​ហាត់ប្រាណ​ទៀងទាត់​ក៏​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ឱ្យ​ឆ្អឹង​កាន់តែ​រឹងមាំ និង​មាន​សុខភាព​ល្អ​ដែរ​
​បើ​យើង​និយាយ​អំពី​ការធ្វើ​សកម្មភាព​រាង​កា​យ​ទាំងឡាយ អាចនិយាយបាន​ថា គឺ​ការប្រើ​ឆ្អឹង​ធ្វើការ​។ ឆ្អឹង​របស់​អ្នក​នឹងត្រូវ​បំបែក និង​សាង​ឡើងវិញ​ជាប់​រហូត​។ ពិតណាស់ អ្នក​ចង់​ឱ្យ​ឆ្អឹង​កើនឡើង​ច្រើន​ជាង​ខូចខាត ព្រោះ​តែ​ខ្លាច​កើត​ជា​ជំងឺ​ឆ្អឹង​ជាច្រើន​ដូចជា​បាក់បែក​ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​តែម្តង​។ តាមរយៈ​ការផ្តល់​ឱកាស​ដល់​ឆ្អឹង​ហាត់ប្រាណ​ទៀងទាត់​នោះ មានន័យ​ថា​អ្នក​កំពុងតែ​បង្កើន​កំហាប់​ឆ្អឹង​កាន់តែ​រឹងមាំ និង​មិន​ទំនង​ជា​ងាយ​បាក់ ឬ​កើតជា​ជំងឺ​ពុក​ឆ្អឹង​ឡើយ​។
ការ​បាក់បែក​ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​ច្រើន​តែ​កើតឡើង​ជាពិសេស​លើ​មនុស្ស​វ័យ​ចំណាស់​។ យោង​ទៅតាម​អ្នកជំនាញ​បានឱ្យដឹងថា ស្ត្រី​ប្រមាណ​៥០​ភាគរយ និង​បុរស​២៥​ភាគរយ ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ នឹង​ជួប​បញ្ហា​បាក់ឆ្អឹង​ដោយសារតែ​ជំងឺ​ពុក​ឆ្អឹង​។ វា​គឺជា​រឿង​ល្អ​មួយ​ដែល​និយាយថា ការ​ហាត់ប្រាណ​អាច​កាត់បន្ថយ​ឱកាស​បាក់បែក​ឆ្អឹង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​បាន​។
ជាថ្មី​ម្តងទៀត ការធ្វើ​សកម្មភាព​រាង​កាយ​គ្រប់​ប្រភេទ​អាច​ជួយ​ក្នុង​ការពង្រឹង​ដល់​សុខភាព​ឆ្អឹង​បាន​។ រឿងនេះ​គឺជា​ការពិត​ជា​ពិសេស​តែម្តង​បើសិនជា​អ្នក​ជ្រើសរើស​ការ​ហាត់ប្រាណ​ដោយ​លើក​ទម្ងន់ ពង្រឹង​សាច់ដុំ និង​ការ​ហាត់ប្រាណ​បែប​ពន្យឺត​ដងខ្លួន​។ យ៉ាងណាមិញ អ្នក​គួរតែ​ហាត់ប្រាណ​យ៉ាងហោចណាស់ បី​ដង​ក្នុង​មួយ​សប្តាហ៍ និង​ម្តងៗ​យ៉ាងហោច​ណាស់​ពី​២០ ទៅ​៦០​នាទី​៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com