ជាតិ
អត្ថបទពាណិជ្ជកម្ម
វ៉ោវ…!!! ហុងដា DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងហើយ​
31, Oct 2022 , 2:59 pm        
រូបភាព
ដូចអ្វីដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ ការវិវត្តនៃ All New Honda Dream មកដល់ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏ សំខាន់ដែលអ្នកគ្រប់គ្នាទន្ទឹងរង់ចាំ ក្នុងរយៈពេល២ទសវត្សរ៍មកនេះ។
 


ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៍សម្ពោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE ARISING OF NEW LEGEND” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្តរ៍ របស់ហុងដា DREAM  ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។
 


លោក បេ​ន កៀ​ស្រ៊ី​ថា​ណា​កន (Ben Kiasrithanakorn)​ ប្រធាន​ក្រុមហ៊ុន N.C.X បាន​មានប្រសាសន៍ថា៖«ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយៈពេល៣០ឆ្នាំជាប់ៗគ្នា ជាមួយនឹងចំនួនលក់បានរហូតដល់ ២,៨៥០,០០០គ្រឿងរហូតមកដល់បច្ចុប្បន្ន»។
 


ហុងដា  DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងបន្ទាប់ពីមានវតមាននៅក្នុងប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា៖ “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលស័ក្តិសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១  របស់ប្រជាជនកម្ពុជហូតទៅ’’។
 


យើងសង្កេតឃើញថា ក្នុងមហាព្រិត្តិការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមដោយតារាល្បីៗជាច្រើនរូបធ្វើឲ្យកម្មវិធីកាន់តែគគ្រឹកគគ្រេង។
 


គូសបញ្ជាក់ដែរថា All New Honda Dream​ បានបំពាក់នូអំពូល LED ជំនាន់ចុងក្រោយ បំពាក់ដោយម៉ាស៊ីនថ្មី PGM-FI  និងមានការរចនាតែមថ្មីទាំងស្រុង និងមានចំណុចពិសេសថ្មីៗជាច្រើនទៀត។
 


អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​នៅ​ទូទាំងប្រទេសចាប់ពី​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ នេះ​តទៅ​៕
 
​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922
 
អត្ថបទពាណិជ្ជកម្ម
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com