ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់​គ្រោះ​ថ្នាក់​ទាំង ៧​យ៉ាង​ក្រោយពី​ញាំ​បាយ​រួច​
02, Nov 2022 , 6:59 am        
រូបភាព
 ជាធម្មតា បន្ទាប់​ពី​បរិភោគ​អាហារ​រួច យើង​តែង​មាន​អារម្មណ៍​ហាក់​នឹង​ងងុយគេង និង ចង់​តម្រេក​ខ្លួន​ភ្លាមៗ​នោះ​។ តែ​ការធ្វើ​ដូចនេះ គឺ​មិន​ល្អ​ចំពោះ​សុខភាព​នោះឡើយ​។ ខាងក្រោម​នេះ គឺជា​ចំណុច​គួរ​ចៀសវាង​ទាំង ៧​យ៉ាង ដែល​អ្នក​មិន​គួរ​ធ្វើ​បន្ទាប់​ពី​អ្នក​បរិភោគ​អាហារ​រួច​ភ្លាមៗ ៖

 
១, ជក់បារី​៖ ការពិសោធន៍​ដែល​ធ្វើឡើង​ដោយ​អ្នកឯកទេស​ជាច្រើន​បាន​អះអាង​ថា ការជក់បារី​មួយ​ដើម​ក្រោយពី​ញ៉ាំ​បាយ​រួច ស្មើ​នឹង​ការជក់បារី ១០​ដើម ដែល​ជាហេតុ​នាំ​អោយ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​មហារីក​។
 
២, ញ៉ាំ​ផ្លែឈើ​ភ្លាមៗ​៖ ការ​ញ៉ាំ​អាហារ​ភ្លាម​ក្រោយពី​ញ៉ាំ​បាយ​រួច​នឹង​ធ្វើអោយ​ហើមពោះ​។ ដូច្នេះ​ហើយ​គួរតែ​ញ៉ាំ​ផ្លែឈើ​១ ទៅ​២​ម៉ោង​ក្រោយ​ពី​ញ៉ាំ​បាយ​រួច ឬ​ញ៉ាំ​មុន​មួយ​ម៉ោង​ក៏​បាន​ដែរ​។
 
៣, ផឹក​ទឹកតែ​៖ ដោយសារ​តែ​ស្លឹក​តែ​ផ្ទុក​ទៅ​ដោយ​ជាតិ​អាស៊ីត​ខ្ពស់ ដូច្នេះ​វា​នឹង​បណ្តាលអោយ​ប្រូតេអ៊ីន​នៅក្នុង​អាហារ​ដែល​យើង​ញ៉ាំ​រួច​នោះ ទៅ​ជា​មាន​ចំនួន​ច្រើន ដែល​វា​ជា​មូលហេតុ​ធ្វើ​អោយ​ពិបាក​ដល់​ការរំលាយ​អាហារ​។
 
៤, រឹង​បន្តឹង​ខ្សែក្រវ៉ាត់​៖ ការ​បន្ធូរ​ខ្សែក្រវ៉ាត់​ក្រោយ​ពី​ញ៉ាំ​បាយ​រួច​ងាយ​នឹង​បណ្តាលអោយ​ពោះវៀន​រមួល ឬ​ស្ទះ​។
 
៥, ដើរ​៖ អ្នក​ដែល​តែងតែ​និយាយថា ញ៉ាំ​បាយ​រួច​ដើរ​អោយបាន​១០០​ជំ​ហ៊ាន​ទើប​អាច​មាន​អាយុ ៩៩​ឆ្នាំ​។ តាមពិត​គំនិត​មួយ​នេះ​មិន​ត្រឹមត្រូវ​ឡើយ​។ ការដើរ​នឹង​ធ្វើអោយ​ប្រព័ន្ធ​រំលាយ​អាហារ​មិនអាច​បឺត​ស្រូប​ជីវជាតិ​ពី អាហារ​ដែល​យើង​ញ៉ាំ​បាន​ឡើយ​។
 
៦, ងូតទឹក​៖ ក្រោយ​ពី​ញ៉ាំ​បាយ​រួច​ទៅ​ងូតទឹក​នឹង​ធ្វើអោយ​លំហូរ​ឈាម​ទៅ​ចុងដៃ​ចុងជើង និង​រាងកាយ​ទាំងមូល​កើតឡើង​ខ្លាំង ដូច្នេះ​ចំនួន​ឈាម​ដែល​នៅ​ជុំវិញ​ក្រពះ​នឹង​ត្រូវ​កាត់បន្ថយ ហើយ​យន្តការ​បែប​នេះ​នឹង​ធ្វើអោយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ទៅជា ចុះខ្សោយ​បាន​។
 
៧, ដេក​ភ្លាម​៖​កាលណា​អ្នក​ប្រើ​វិធី​ដេក​ក្រោយពី​ញ៉ាំ​បាយ​រួច អាហារ​ដែល​យើង​ញ៉ាំ​នោះ​នឹង​មិន​អាច​រំលាយ​បាន​យ៉ាង​ល្អ​ឡើយ ព្រមទាំង​ជា​ហេតុ​ដែល​បណ្តាលអោយមាន​ការបង្ក​រោគ​លើ​ក្រពះ និង​ពោះវៀន​របស់​យើង​ទៀត​ផង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com