ជាតិ
ត្រីនាគ ដែលងាប់នៅកសិន្ធុមុខអង្គរ គឺជាត្រីចិញ្ចឹមរបស់ពលរដ្ឋ ដែលយកមកលែង
03, Nov 2022 , 5:52 pm        
រូបភាព
ត្រីនាគ ដែលងាប់នៅកសិន្ធុខាងជើងប្រាសាទអង្គរ។ រូបពី Chantha Sem
ត្រីនាគ ដែលងាប់នៅកសិន្ធុខាងជើងប្រាសាទអង្គរ។ រូបពី Chantha Sem
ភ្នំពេញ៖ ត្រីនាគ ដែលងាប់នៅកសិន្ធុខាងជើងប្រាសាទអង្គរ គឺត្រីចិញ្ចឹមរបស់ពលរដ្ឋ។ ត្រីមួយក្បាលនេះ មានទម្ងន់ប្រហែល១០០គីឡូក្រាម ហើយបានងាប់តាំងថ្ងៃទី១ ខែវិច្ឆិកា មកម្ល៉េះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីអាជ្ញាធរជាតិអប្សរា ប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ។



ប្រភពដដែល បានសន្និដ្ឋានថា ត្រីនាគ ដែលងាប់នៅកសិន្ធុខាងជើងអង្គរនេះ ទំនងជាត្រីចិញ្ចឹមរបស់ពលរដ្ឋ ឬម្ចាស់អាជីវកម្មទេសចរណ៍ណាមួយក្នុងខេត្តសៀមរាប។ ប៉ុន្តែដោយសារជំងឺរាលត្បាតកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ដែលគ្មានលទ្ធភាពចិញ្ចឹម ទើបគេយកទៅលែងក្នុងកសិន្ធុអង្គរតែម្ដង។​ យ៉ាងណា លោក បញ្ជាក់ថា ត្រីនាគនេះ ដល់អាយុកាលដែលត្រូវងាប់ហើយ។ 
 
លោក ប្រាប់ដូច្នេះថា៖ «​ត្រីនេះ ងាប់២ថ្ងៃហើយ ដោយគេទើបតែស្រង់ចេញពីទឹកល្ងាចមិញហ្នឹង ដើម្បីយកទៅកប់។ ត្រីនេះ មិនមែនត្រីធម្មជាតិ ស្រុកខ្មែរយើងទេ។ ត្រីហ្នឹង ប្រហែលជាគេចិញ្ចឹមក្នុងតំបន់អង្គរហ្នឹងឯង។ ក្នុងខេត្តសៀមរាបហ្នឹង​ មានសណ្ឋាគារ ហាង ឬភោជនីយដ្ឋាន អ៊ីចឹងទៅ។ ដល់ពេល កូវីដ គេបិទហាងទៅ គាត់អត់លទ្ធភាពយកទៅចិញ្ចឹម ដោយសារត្រីនេះវាត្រីការស៊ីត្រី ឬសាច់។ អ៊ីចឹង គេអាចយកទៅលែង»៕  
 

រូបពី ហ្វេសបុក Chantha Sem
 

រូបពី ហ្វេសបុក Chantha Sem
 


Tag:
 ត្រីនាគ
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com