ជាតិ
ទេសចរ អាចស្វែងយល់ និងរៀនធ្វើចម្លាក់ស្បែកគោ នៅបន្ទាយជ័យ៨០២
06, Nov 2022 , 9:29 am        
រូបភាព
ការតាំងបង្ហាញនូវចម្លាក់ស្បែកនៅបន្ទាយជ័យ៨០២ ស្រុកបាគង ខេត្តសៀមរាប
ការតាំងបង្ហាញនូវចម្លាក់ស្បែកនៅបន្ទាយជ័យ៨០២ ស្រុកបាគង ខេត្តសៀមរាប
ខេត្តសៀមរាប៖ ការបាញ់ធ្នូកម្សាន្ត កំពុងពេញនិយមនៅបន្ទាយជ័យ៨០២។  ប៉ុន្តែក្រៅពីការបាញ់ធ្នូកម្សាន្ត នៅទីនេះក៏មាន កន្លែងកម្សាន្តជាច្រើនទៀតផងដែរ។ ឥឡូវនេះ លោកអ្នកនាង មកទស្សនាចម្លាក់ស្បែកនៅបន្ទាយជ័យ៨០២។ យើងនឹងទស្សនាពីការដាក់តាំងបង្ហាញពីរូបចម្លាក់ស្បែកជាច្រើនប្រភេទ និងមានតម្លៃខុសៗគ្នាទៅតាមទំហំរូប។ ជាពិសេស ទេសចរ ក៏អាចមកសាកល្បងដាប់ និងយល់ដឹងពីដំណាក់កាលនីមួយៗ នៃរបៀបដាប់ចម្លាក់ស្បែកគោជាមួយលោក នុត ស៊ីថៃ ដែលជាអ្នកជំនាញជិត៥ឆ្នាំ លើការដាប់ស្បែកគោនេះ។


ទេសចរទាំងអស់គ្នា អាចដាប់ឈ្មោះខ្លួនឯង ហើយក៏អាចដាប់រូបភាព ប្លែកដែលចង់បាន ដើម្បីដាប់លើស្បែកគោ ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ ចំពោះរយៈពេលដាប់វិញ ត្រូវគិតតាមទំហំរូប ព្រោះត្រូវដាប់តាមគំនូសលើស្បែក ដោយបត់បែនតាមរូបរាង និងសណ្ឋានរបស់គំនូរ។ សូមជម្រាបលោក អ្នកនាងដែរថា សិប្បកម្មចម្លាក់ស្បែកនេះ ក៏ជាចំណែកមួយដែលបានជួយដល់ក្មេងកំព្រាមួយចំនួននៅខេត្តសៀមរាបនេះ។ ដូច្នេះ លោក អ្នកនាង​ ដែលមកកម្សាន្តនៅបន្ទាយជ័យ៨០៣ ចាប់អារម្មណ៍អាចជួយជាវចម្លាក់ស្បែកនេះ ដើម្បីឱ្យពួកគេទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ការរៀនសូត្រផងដែរ។
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖


សូមជម្រាបលោក អ្នកនាងដែរថា «បន្ទាយជ័យ៨០២» ជាទីតាំងបាញ់ធ្នូដំបូងគេក្នុងខេត្តសៀមរាប ដែលមានទាំងធ្នូបុរាណ និងធ្នូសម័យ សម្រាប់ភ្ញៀវទេសចរអាចបាញ់លេងកម្សាន្តតាមការចូលចិត្តរៀងៗខ្លួន។ ទន្ទឹមនឹងនេះ នៅបន្ទាយជ័យ៨០២ ក៏មានអាហារដ្ឋានពីហាងសួនមេអំបៅ ដែលមានមុខម្ហូបរសជាតិឈ្ងុយឆ្ងាញ់យ៉ាងច្រើនសម្បូរបែបផងដែរ។
 
សម្រាប់ព័ត៌មានបន្ថែម : 012 955 644 / 098 955 644
ចុចទីនេះសម្រាប់ចូលក្នុង ឆាណែលតេលេក្រាម : https://t.me/archery802​
 
 

 ចម្លាក់ស្បែក នៅបន្ទាយជ័យ៨០២

 ចម្លាក់ស្បែក នៅបន្ទាយជ័យ៨០២

 ចម្លាក់ស្បែក នៅបន្ទាយជ័យ៨០២

 ចម្លាក់ស្បែក នៅបន្ទាយជ័យ៨០២

 ចម្លាក់ស្បែក នៅបន្ទាយជ័យ៨០២

 ចម្លាក់ស្បែក នៅបន្ទាយជ័យ៨០២

 ចម្លាក់ស្បែក នៅបន្ទាយជ័យ៨០២

 ចម្លាក់ស្បែក នៅបន្ទាយជ័យ៨០២

  ចម្លាក់ស្បែក នៅបន្ទាយជ័យ៨០២


Tag:
 ThmeyThmey
  ទេសចរ
  ចម្លាក់ស្បែកគោ
  បន្ទាយជ័យ៨០២
  ស្រុកបាគង
© រក្សាសិទ្ធិដោយ thmeythmey.com